សូមប្រយ័ត្ន! ខំបង់រំលោះផ្ទះ បានជិតអស់ហើយ ម្ចាស់បុរីរត់ចោលគម្រោងបាត់ យកប្លង់បញ្ចាំធនាគារ ចាយលុយអស់…

លោក ពេជ សារ៉ាត គ្រូបង្រៀន ចាប៉ីដងវែង រួមនិងប្រជាពលរដ្ឋប្រមាណ ២៦គ្រួសារផ្សេងទៀត បាន និងកំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ ពីអាជ្ញាធរ បន្ទាប់ពីពួកគេរ ង គ្រោះក្នុង គម្រោង ទិញផ្ទះ និងដីប ង់ រំ លោះ តែទីបំផុតម្ចាស់ គម្រោ ងស ង់ផ្ទះ និងលក់ ដីឡូតិ៍រត់ ចោល គម្រោ ងទុកឱ្យសំ ណង់ផ្ទះល្វែងរ៉ាំ រ៉ៃ កណ្តាលទី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ពេជ សារ៉ាត និងប្រជាពលរដ្ឋ ដែលរ ង គ្រោះ បាន រៀបរាប់ទាំ ងអារម្មណ៍ក្តុក ក្តួលប្រាប់ អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះថា កាលពីឆ្នាំ២០១៨ រូបលោក និងប្រជា ពលរដ្ឋដទៃទៀតដែលអ្នកខ្លះជា គ្រូបង្រៀនផង នោះ បាននាំគ្នាទៅ ទិញផ្ទះល្វែង ស្ថិតនៅភូមិត្រពាំង ជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខ។ គម្រោងផ្ទះល្វែងនេះ មានលោ កស្រី អ៊ុង សុភា និង លោក ឯម សុខពៅ មន្ត្រីយោធាពាក់ផ្កាយ ជាម្ចាស់គម្រោង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ពេជ សារ៉ាត បានអះអា ងថា ផ្ទះល្វែងដែលលោក និងប្រជាព លរដ្ឋបាន ទិញនេះ មានទំហំ ៤.២ម៉ែត្រ គុណនឹង ១៤ម៉ែត្រ មានតម្លៃ ចន្លោះពី ៣៩,០០០ដុល្លារអាមេរិក ទៅ ៤៥,០០០ដុល្លារ។ ពេលទិញដំ ណាក់ កាលដំបូងនោះ រូបលោក និងប្រជាពលរដ្ឋ ដទៃទៀត ត្រូវបានម្ចាស់ គម្រោង ផ្ទះល្វែងត ម្រូវឱ្យបង់ ក្នុងលក្ខខណ្ឌផ្សេងៗគ្នា អ្នកខ្លះ បង់ ដំណាក់ កាលដំបូង ៣០ភាគ រយ អ្នកខ្លះ ៥០ភា គរយ និងបង់ ប្រចាំខែ ជាបន្តបន្ទាប់។ អ្នកខ្លះទៀតបង់ដំ ណា ក់ដំបូ ងហើយ មិនបង់ប្រចាំខែ ដោយរង់ចាំផ្ទះសា ងសង់ជិ តរួចទើប បង់ប្រា ក់បង្គ្រប់ តែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ លោក ពេជ សារ៉ាត បានបង់ដំណាក់ កាលដំបូងអស់ប្រាក់ជាង ១ម៉ឺនដុល្លារអា មេរិក ហើយនៅសល់ប្រមាណ ២៧,០០០ដុល្លារ ត្រូវបង់ពេ លផ្ទះសា ងសង់រួចរាល់។ ខណៈអ្នក ទិញខ្លះទៀត បានបង់ ដំណាក់ កាលដំបូងរហូតដល់ ជាង ២ម៉ឺនដុល្លារ ហើយត្រូវប ង់ប្រចាំខែរហូតដ ល់ជាង ៥០០ដុល្លារ បន្ថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជម្រកជាតម្រូវការចាំ បាច់ណា ស់សម្រាប់មនុស្សគ្រប់រូប។ ទាំងរូបលោក ពេជ សារ៉ាត ក៏ដូចជា អ្នកទិញ ដទៃទៀត សុទ្ធតែមានក្តីត្រេកអរ និងរំពឹងមុ តមាំថា បានចូល រស់នៅក្នុងផ្ទះ ដែលពួក គេស្វះស្វែងរកប្រាក់ មកបង់នោះនៅក្នុងអំឡុងខែ មេសា ឆ្នាំ២០១៩ ដូចអ្វីដែលម្ចាស់គ ម្រោងបានសន្យានៅ ពេលចាប់ផ្តើមទិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់លោក ពេជ សារ៉ាត បំណងនៃ ការទិញផ្ទះនេះមិនត្រឹម តែសម្រាប់ការរស់ នៅនោះទេ លោកច ង់យកផ្ទះនេះបើកន្លែងបណ្តុះបណ្តាល ចាប៉ីដងវែង និងសិល្បៈបុ រាណផ្សេងៗទៀតថែ មទៀតផង។លោក ពេជ សារ៉ាត បានបញ្ជាក់ដូច្នេះ «ទិញហ្នឹងក្នុងបំណងបើក ថ្នាលបណ្តុះបណ្តាលចាប៉ី ឆៃយុាំ ខាងភ្លេងមហោរី។ គ្រូៗដែលស្គាល់ជាមួយខ្ញុំហ្នឹង គាត់សហការរីករាយជួយស្ម័គ្រចិត្តមកបង្រៀន»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូចាប៉ីដងវែងរូបនេះបន្ថែមថា «គិតថាលាហើយផ្ទះជួល បានផ្ទះរស់នៅ សុខដុមរមនា។ សំខាន់ខ្ញុំច ង់សម្រេចការសន្យាធ្វើឱ្យសិល្បៈនៅទីនេះរីកសុ សសាយដល់ប្រជាជននៅទី នេះទាំងកុមារ ទាំងយុវជន»។

តែក្តីរំពឹងត្រូវបានរ លាយ ការត្រេកអរប្រែជាក្តីកង្វល់ ទៅវិញសម្រាប់លោក ពេជ សារ៉ាត និងអ្នកទិញ ដទៃទៀត ព្រោះតែដំណើរការសាងសង់ផ្ទះ នេះត្រូវបានគេផ្អាកសាងសង់ ទាំងស្រុងនៅក្នុងឆ្នាំ២០១៩ ខណៈដែល ផ្ទះសាងសង់បានប្រមាណជា ៥០ភាគរយទៅហើ យ។ មិនត្រឹមតែផ្ទះត្រូវបានផ្អាកការសា ងសង់ នោះទេ ទីតាំងដី ដែលសាងសង់ផ្ទះនោះ ត្រូវបានលោកស្រី អ៊ុង សុភា និងលោក ឯម សុខពៅ ជាម្ចាស់គម្រោង បានយ កទៅលក់ឱ្យអ្នកផ្សេងថែមទៀត ទាំងអ្នកទិញផ្ទះនេះមិ នបានដឹងរឿងអ្វីនោះឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ពេជ សារ៉ាត បានរៀបរាប់ជាមួយ អារម្មណ៍សោកសៅថា «កាលទិញណុងលុ យខ្ញុំជាង ៤០លានរៀល ដែលខ្ញុំសន្សំ ដែលខ្ញុំជាមន្ត្រីរាជការ ជាគ្រូបង្រៀននៅវិទ្យាល័យ ជាស៊ីមឈូកវ៉ា ហ៊ុចឱ្យអ្នកវិនិយោគទាំងញ័រ ដៃក្នុងម៉ាស៊ីនត្រជាក់ និយាយមិនកុហកទេ។ និយាយទៅ រំភើបចិត្ត មោទនភាព ដែលខ្លួនខិតខំ ផ្សែផ្សំទិញបានផ្ទះនេះ។ ឪពុកម្តាយខ្ញុំសួរខ្ញុំរហូត ប៉ុន្តែខ្ញុំចេះតែ លាក់គាត់ គាត់សួរថាផ្ទះដ ល់ណាហើ យកូន? ខ្ញុំថាម៉ែ អើយ ផ្ទះហ្នឹងជាង ធ្វើមួយៗ មិនជួបជុំគ្នាច្រើនទេ ដោយ សារកូវីដ។ ខ្ញុំចេះតែភូតគាត់ ព្រោះគាត់មាន វ័យជាង ៨០ឆ្នាំទៅហើយ ខ្ញុំមិនចង់ឱ្យគាត់ពិបាក ចិត្តទេ រឿងផ្ទះនេះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នទីតាំងដីសាង សង់ផ្ទះនេះ ត្រូវបានលោកស្រី អ៊ុង សុភា និងលោក ឯម សុខពៅ លក់ទៅ ឱ្យឈ្មោះ គីម សៀងស៊ូ ដែលជាអគ្គនាយ កមីក្រូហិរញ្ញវត្ថុ «Prime»។ ម្ចាស់ថ្មីនៃទីតាំងដីថ្មីនេះ មិនទាន់ មានពន្លឺដំណោះស្រាយអ្វីជាមួយអ្នកដែល បានទិញផ្ទះ និងដីនៅទីនោះ នៅឡើយទេ។ តែធ្លាប់បានប ង្ហើបថា ប្រសិនបើអ្នក ទិញផ្ទះនៅទីនោះចង់បានផ្ទះ គឺត្រូវបង់ថវិកាបន្ថែមលើ តម្លៃផ្ទះដែលពួ កគេបានព្រមព្រៀងទិញជា មួយម្ចាស់ចាស់ រហូតដល់ទៅជាង ១ម៉ឺនដុល្លារ បន្ថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ពេជ សារ៉ាត និងអ្នកទិញផ្ទះដទៃទៀត ដែលខិត ខំប្រមែប្រមូលលុ យទាំងលំបា កមកទិញផ្ទះនេះ បានស្នើសុំអាជ្ញាធរជួយរកដំណោះស្រាយ ជូនពួកគេ។ ពួកគេបានស្នើសុំនូវល ក្ខខណ្ឌចំនួន៤ចំណុច រួមមាន៖

១៖ ស្នើសុំម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «Prime» សាងស ង់ផ្ទះឱ្យភាគីអ្នកទិញឱ្យចប់ តាមកិច្ចសន្យាទិញល ក់ចាស់
២៖ បើភាគីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនអា ចសាងស ង់ទេ នោះភាគីអ្នកទិញអាចសាង សង់បញ្ចប់ទៅ តាមលទ្ធភាពរៀងៗខ្លួន ដោយត្រូវកាត់កង ជាមួយតម្លៃផ្ទះដែល នៅសេសស ល់ជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣៖ ភាគីអ្នកទិញ តម្រូវឱ្យភាគីមីក្រូហិរញ្ញវត្ថុរៀបចំ កិច្ចសន្យាទិញ-លក់ឡើងវិញ ដែលកិច្ចសន្យានោះ ត្រូវតែ លម្អិត មានការដឹង ឮពីអាជ្ញាធរ មានមេធាវី និងអ្នកឯកទេ សផ្នែកអច លនទ្រព្យជំនាញខា ងផ្នែកទិញ-លក់ជាអ្នកជួយមើល និងរៀបចំ ឯកសារឱ្យភាគីអ្នកទិញ។៤៖ ភាគីខាងមីក្រូហិរញ្ញវត្ថុរៀបចំធ្វើការកាត់ប្លង់រឹងជូនម្ចាស់ផ្ទះនីមួយៗទៅតាមកិច្ចសន្យាចាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ប្រាប់អង្គភាព ព័ត៌មាន Fresh News ថា លោកបានទទួលរួចហើយ ហើយក៏បាន បញ្ជូនទៅខាងសា លារាជធានីរៀបចំចាត់ចែ ងដោះស្រាយជូនពួកគាត់ផង ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបា លខណ្ឌសែនសុខ បានគូសបញ្ជាក់បែ បនេះថា «បាទខ្ញុំបានទទួល ហើយបញ្ហារបស់ គាត់ ហើយក៏បានបញ្ជូនទៅកាន់សាលារាជ ធានីភ្នំពេញផងដែរ។ បច្ចុប្បន្នខាងសា លារាជធានីភ្នំពេញ កំពុង ពន្លឿនការដោះស្រាយជូនពួកគាត់ យើងមិន បានទុកបញ្ហារបស់ ពួកគាត់ចោ លនោះទេ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោក ម៉ូវ ម៉ានិត បញ្ហានេះ មានភាពស្មុគ ស្មាញបន្តិច ដោយសារតែម្ចាស់ សំណង់ផ្ទះល្វែងចា ស់នោះបានរត់គេចខ្លួនមិ នចូល ដោះស្រាយ ហើយប្លង់ ក្បាលដីខ្លះត្រូវបា នលក់ឱ្យអ្នកដទៃ និងប្លង់ ដីខ្លះទៀត ត្រូវបានដាក់ នៅធនាគារ។​

លោកអភិបាលខណ្ឌដែ លតែងតែត ម្កល់បញ្ហារបស់ប្រជាពលរដ្ឋជាធំរូប នេះ បានបញ្ជាក់ ដែរថា បច្ចុប្បន្នសាលារាជធានីបានបញ្ជូនបញ្ហាទៅ ខាងមន្ទីររៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ ពិនិត្យ លើបញ្ហា និងរៀបចំចាត់ចែង ដោះស្រាយជូនអ្នក ដែលបា នទិញផ្ទះ និង ដីនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា បញ្ហាទិញផ្ទះ និងដី ហើយជួបបញ្ហាដូចករណី ខាងលើនេះ បានកើតមា នជាច្រើនករ ណីមកហើយ។ អ្នកជំនាញ ក្នុងវិស័យ អច លនទ្រព្យ បានផ្តល់ដំបូន្មានដល់ប្រជា ពលរដ្ឋថា មុននឹង ទិញផ្ទះ និង ដីបង់រំលោះ ត្រូវពិនិត្យ ពិច័យ ឱ្យបានច្បាស់ ពីប្រវត្តិរបស់ម្ចាស់ អចលនទ្រព្យ ក៏ដូចជាឯ កសារពា ក់ព័ន្ធផ្សេងៗ ជាមួយនឹងអាជ្ញាធរមូល ដ្ឋាន ដើម្បីចៀសវា ងការខា តបង់ ថវិកា៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment