ប្រធានគណៈកម្មាធិការចម្រុះកិច្ចការ ព្រំដែន បានដឹកនាំ គណៈប្រតិភូព្រំដែន ទៅខេត្តតៃនិញ វៀតណាម ដើម្បីទទួលយក ផែនទី ឋាន លេខាព្រំដែន ខ្នាត ១/២៥ ០០០ ដែលភាគីទាំងពីរ ទើបបានបញ្ចប់ ការចង ក្រងជាសៀវភៅ ។
លោកជំទាវ កុយ ពិសី បានថ្លែងលើហ្វេសប៊ុកថា វៀតណាម ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម វ៉ា គឹមហុង ទេស រដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការ ចម្រុះកិច្ចការព្រំដែន បានដឹកនាំគណៈ ប្រតិភូព្រំដែន ទៅខេត្តតៃនិញ វៀតណាម ដើម្បីទទួល យកផែនទីឋាន លេខាព្រំដែន ខ្នាត ១/២៥ ០០០ ដែលភាគី ទាំងពីរ ទើបបាន បញ្ចប់ការចងក្រងជាសៀវភៅ (album)។
លោកជំទាវ កុយ ពិសី បានបន្ថែម ថា គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម វ៉ា គឹមហុង ទេស រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជា ប្រធានគណៈ កម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែន គោកកម្ពុជា និងគណៈប្រតិភូវៀតណាម ដឹកនាំដោយ ឯកឧត្តម ឡេ ហួយទ្រុង អនុរដ្ឋមន្ត្រី នៃក្រសួងការ បរទេស
និងជា ប្រធានគណៈកម្មការចម្រុះ ខណ្ឌសីមា និងបោះ បង្គោលព្រំដែន គោកវៀតណាម បានជួប ពិភាក្សាការងារ និងប្រគល់ ទទួលផែន ទីឋានលេខា ព្រំដែនគោក ខ្នាត ១/២៥ ០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយម វៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម នាថ្ងៃទី១ ខែសីហាឆ្នាំ ២០២០។
+ខាងកម្ពុជា តំណាងដោយ (លោកជំទាវ កុយ ពិសី អនុប្រធានលេ ខាធិការដ្ឋានអចិន្ត្រៃយ៍នៃ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន) និងវៀតណាមតំណាង ដោយលោក ហ្វ៊ូង ថេឡុង អនុប្រធានគណៈ កម្មការព្រំដែនរដ្ឋនៃក្រសួងការបរទេស បានធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងឯកភាពទទួល យក សៀវភៅផែនទីឋានលេខាព្រំដែន ដែលបានចងក្រងរួច ចំនួន ៥០០ច្បាប់ ដើម ក្នុងនោះភាសាខ្មែរ-វៀតណាម ចំនួន ២៥០ច្បាប់ និងភាសាវៀតណាម-ខ្មែរចំនួន ២៥០ច្បាប់ ដែលបានចងជា អាល់ប៊ុម (album) បានល្អ ត្រូវតាម បទ ដ្ឋានបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុង ប្រទេសរៀងៗ ខ្លួនតទៅ។
+ផែនទីឋានលេខាព្រំដែន កម្ពុជា-វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បានបង្ហាញ ពេញលេញ លទ្ធផល ខណ្ឌសីមា និងបោះបង្គោល ព្រំដែន ប្រមាណជា៨៤% ដែល ប្រទេសទាំងពី សម្រេចបាន។ ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញ យ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិង ស្ថានភាពភូមមិសាស្ត្រនៅ លើដីជាក់ស្តែងបានយ៉ាង ជាក់លាក់ ងាយស្រួល ក្នុងការ ប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១00 ០០០ នោះទេ៕