កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ នគរបា លស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានចា ប់ខ្លួនចោរ ២នាក់ ដែលលួចក្របី ៣ក្បាលរប ស់ប្រជាពលរដ្ឋ ដឹកតាមឡានកូរ៉េ នៅចំណុច មុខផ្ទះ ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ក្នុងភូមិឃុំសោប ស្រុកព្រែកប្រសព្វ ។
សមត្ថកិច្ច តាមចា ប់ខ្លួនក្រុមចោ រទាំ ង២នាក់ នេះ ក្រោយ ពីប្រជាពលរដ្ឋ បានប្តឹងថា មាន សកម្មភាពលួចក្របី ៣ក្បាល ដែលច ងទុក ចោ លក្រោយ ខ្ទមស្រែ ។
សមត្ថកិច្ច អះអា ងថា ជនស ង្ស័ យមាន ឈ្មោះ យឺត ពៅ អាយុ៤៨ឆ្នាំ និង ឈ្មោះ ចាន់ សុផល អាយុ ៣២ឆ្នាំ និង រថយន្តមួយគ្រឿងម៉ា កហ៊ី យ៉ាន់ដាយ ២,៥តោន ពណ៌ស ស្លាក លេខភ្នំពេញ 3B-1262 និង ក្របី ញីចំនួន ៣ក្បាលលើ រថយន្ត ជារប ស់ជ ន រ ង គ្រោះ ។
បច្ចុប្បន្ន មុខសញ្ញា ទាំង២នាក់ នេះ កំពុងត្រូវបាន ឃាត់ខ្លួន នៅអធិ ការដ្ឋាននគរបាលស្រុក ព្រែក ប្រសព្វ ដើម្បីកសា ងសំ ណុំរឿងតា មនី តិវិធី ៕