សូមជួយគាំទ្រផងបងប្អូន! ខ្មែរស្រលាញ់ខ្មែរ មើលចុះ ពិតជាស្នាដៃល្អឯកមែន! គូរគំនូរផុស នៅវត្តក្រោម ធ្វើឲ្យល្បីកក្រើកពេញហ្វេសប៊ុក…

បានឃើញហើយមិនសរសើរមិនបាន នូវស្នាដៃរបស់វិចិត្រករម្នាក់ ដែលបានគូរគំនូរផុសនៅ វត្តឥទិ្ធញ្ញាណ ហៅ វត្តក្រោម ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវស្នាដៃ ដ៏ល្អឯកគ្មានពីរ នេះ ។

រូបភាពនេះត្រូវបានគណនីហ្វេសប៊ុកមួយមានឈ្មោះ Khmer Architectural ធ្វើការបង្ហោះចែកចាយយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមដ៏មានប្រជាប្រិយមួយនេះ ព្រមទាំងមានការកោតសរសើរយ៉ាងខ្លាំង នូវស្នាដៃឯករបស់វិត្រករ ម្នាក់ដែលមានឈ្មោះ អេង សំអាត ដែលបានគូររូបគំនូរផុសនេះរយៈពេល ៨ ខែមកហើយ ។ លោក អេង សំអាត មានដើមកំណើត នៅខេត្តសៀមរាប បានមកគូររូបគំនូរផុសនៅ វត្តឥទិ្ធញ្ញាណចំនួន ១៥ផ្ទាំង ដែលរយៈពេល ៨ ខែនេះ គាត់គូររូបគំនូរផុសនេះបាន ៥ ផ្ទាំង រួចមកហើយ ។

ក្រោយពីបានឃើញស្នាដៃ របស់វិចិត្រករ អេង សំអាត រួចហើយ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនបានកោតសរសើរនូវស្នាដៃ ដ៏ល្អឯករបស់គាត់ទៀតផង ។ ប្រសិនបើលោកលោកស្រីត្រូវការគូររូបគំនូ ផុស អាចទាក់ទងជាមួយលោក អេង សំអាត បាន តាមរយៈលេខទូរស័ព្ទ៖ ០៩៩ ៣៤ ៨៨ ៨៣ ឬ ០៩៧ ២៨ ៨៨៨ ១៩។

Related posts

Leave a Comment