ស្ងាត់មួយរយ:​ លេីកនេះ​ព្រះសង្ឃ​ ថៃ​ ចាន់ឡី​ នៅតែបន្ត​បងហោះរូប​សាច់ដុំ​ រួមជាមួយ​ទេសភាព​ព្រៃ​ភ្នំ​ដ៏​ស្រស់​ស្អាត​ ហេីយ​ព្រះអង្គ​មាន​សង្ឃដីកា​ថា….

ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់រួចហើយថាព្រះសង្ឃមួយអង្គដែលមានព្រះនាមថា ថៃ ចាន់ឡី នៅកាលពីមួយរយៈពេលមុនហាក់បីឡើងកម្តៅខ្លាំងក្រោយក្រសួងធម្មការ និងសាសនា បានប្រកាសថាកំពុងតែចាត់វិធានការទៅលើព្រះអង្គបន្ទាប់ពីរូបភាពរបស់ព្រះអង្គជាច្រើនសន្លឹកត្រូវបានគេយកទៅធ្វើការចែករំលែកពាស់ពេញបណ្តាញសង្គម ។

ចំពោះការចាត់វិធានការនេះបានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ហើយក៏មានមហាជនមួយចំនួនទៀតនិយាយថាគ្រាន់តែព្រះអង្គមានសាច់ដុំកង់ៗនិងថតរូបជាមួយនិងទេសភាពសោះតើខុសត្រង់ណា ហេតុអ្វីបានជាចាត់វិធានការលើព្រះអង្គទៅវិញចុះសង្ឃដែលថតរូបលុយឡាននិងស្រីបង្ហោះហេតុអ្វីក្រសួងមិនចាត់ការសង្ឃទាំងនោះផងដែរទៅ ។

យ៉ាងណាមិញបើទោះបីជាក្រសួងប្រកាសថានិងចាត់វិធានការលើព្រះអង្គក៏ដោយ ប៉ុន្តែឃើញថានៅកាលពីម្សិលមិញនេះនៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គ ថៃ ចាន់ឡី បានធ្វើការបង្ហោះរូបថតដ៏ស្រស់ស្អាតជាច្រើនសន្លឹកបន្ថែមទៀតហើយព្រះអង្គក៏បានភ្ជាប់មកជាមួយនិងសារមួយឃ្លាដែលមានន័យយ៉ាងដូច្នេះផងដែរថា ៖« (អនុស្សាវរីយ៍ ដំណើរផ្សងព្រេងភ្នំទំព័រ ) ភ្នំទំព័រស្ថិតនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ វាមានកម្ពស់១៥៥១ ម៉ែត្រ និងចំងាយប្រមាណ៣២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ភ្នំទំព័រ (អ្នកស្រុកមួយចំនួនហៅថាភ្នំសំព័រ) ជាភ្នំខ្ពស់ជាងគេលំដាប់ទី៣ នៅកម្ពុជាបន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស។» ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះ ៖

Related posts

Leave a Comment