នុះ មន្រ្តីខិលខូចដេកមិនលក់ទេ! ការស៊ើបអង្កេតបទល្មើសកាប់ទន្ទ្រានដីព្រៃនៅខេត្តមណ្ឌលគិរី កំពុងដំណើរការយ៉ាងក្តៅគគុក ខណៈមន្ត្រីគ្រាក់ៗប្រមាណ១០នាក់ ប្រឈមនឹងការអស់តំណែង…

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បានចេញសេចក្តីសម្រេចមួយ ស្តីពី «ការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ លើករណីការកាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី» ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ មួយ បានអោយ CPC NEWS ដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នេះ ថា ការស៊ើបអង្កេតបទល្មើសនេះ កំពុងដំណើរការយ៉ាងក្តៅគគុក ខណៈមន្ត្រីគ្រាក់ៗប្រមាណ១០នាក់ នៅខេត្តមណ្ឌលគិរី ប្រឈមនឹងការអស់តំណែង ។

មន្ត្រីគ្រាក់ៗប្រមាណ១០នាក់ នៅខេត្តមណ្ឌលគិរី ដែលប្រឈមនឹងការអស់តំណែង នោះ រួមមាន ៖

១,លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ។

២,លោក ណយ ស្រុន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ ។

៣,លោក ស៊ិន វណ្ណវុឌ្ឈ អភិបាលស្រុកកោះញែក ។

៤,លោក សៀក មុន្នី អភិបាលស្រុកអូរាំង ។

៥,លោកស្រី ថ្ចាន់ ត្រែល ចៅសង្កាត់សែនមនោរម្យ ។

៦,លោក ប៊ុត សំអែល មេឃុំស្រែខ្ទុម ។

៧,លោក ពឿប ពេ មេឃុំស្រែព្រះ ។

៨,លោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។

៩,លោកឧត្តមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ៧១៦ ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន ។

១០,លោក ថាន ប៊ុនធឿន មេបញ្ជាការសឹករងស្រុកកោះញែក ។

នេះគ្រាន់តែជាបញ្ជីឈ្មោះមិនផ្លូវការ ដែលប្រភពព័ត៌មាន​បង្ហើបប្រាប់ CPC NEWS តែប៉ុណ្ណោះ ដោយការសម្រេចយ៉ាងណា នោះ នឹងដឹងពិតប្រាកដ នាពេលឆាប់ៗខាងមុខនេះ ។

សូមបញ្ជាក់ថា យោងតាមសេចក្តីសម្រេច របស់សម្តេចក្រឡាហោម ស ខេង បានអោយដឹងថា ក្រុមការងារនេះ មានតួនាទី និង ភារកិច្ច ដូចខាងក្រោម ៖

-ចុះសិក្សាស្រាវជ្រាវលើករណីនីមួយៗនៃការកាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី តាមរបាយការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ អោយបានជាក់ស្តែង និង ប្រមូលឯកសារ និង ភស្តុតាង នានា ពាក់ព័ន្ធជាមួយមន្ត្រី និង អ្នកពាក់ព័ន្ធសកម្មភាព ទាំងនោះ ។

-សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងដំណើរការចុះស្រាវជ្រាវនេះ ។

-សិក្សានិងលើកយោបល់អំពីវិធានការដោះស្រាយសមស្របនានាចំពោះករណីនីមួយៗ តាមការជាក់ស្តែង ។

-រៀបចំរបាយការណ៍អំពីលទ្ធផលនៃការចុះពិនិត្យសិក្សា និង វិធានការដោះស្រាយនានា ដើម្បីគោរពស្នើសុំគោលការណ៍ពិនិត្យ និង សម្រេចដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ។

-អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ជាការកត់សម្គាល់ សេចក្តីសម្រេចរបស់ សម្តេច ស ខេង នាពេលនេះ ធ្វើឡើងក្រោយពីសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រានយកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋ ប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ជាមួយគ្នានេះ ឯកសារមួយចំនួន ដែលពាក់ព័ន្ធគ្នា បង្ហាញពីការឃុបឃិតប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ មានតាំងពីមេភូមិ មេឃុំ អភិបាលស្រុកកោះញែក និង លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ជាដើម ៕

Related posts

Leave a Comment