តើសមទេ? រំ លោ ភ ស ម្លា ប់ គេហើយ ដល់តុលាការកាត់ ទោ ស ឲ្យជា ប់ ពន្ធ នា គារ១ជីវិត បែរជាមិនសុខចិត្តឡើងទៅប្ដឹងដល់ តុលាការកំពូលទៀត…

ភ្នំពេញ៖ មុននេះមន្តិចយោងតាមការបង្ហោះរបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា ជនល្មេីស​២​នាក់​ ដែល​ពាក់​ព័ន្ធ​សកម្មភាព ​ចា ប់ រំ លោ ភ​ ស ម្លា ប់​ នារី​ បំ រេី​ កា ស៊ី ណូ​ម្នាក់​នៅ​ក្រុងបាវិតនោះ​ កំពុង ​ជា ប់ ឃុំ ​នៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​ ក្រោមការផ្ដន្ទា ទោ ស​ ពី​ចៅក្រម​ អមសាលាដំបូង​ខេត្ត​ស្វាយរៀង​ ដាក់​ពន្ធនា គា រ​ អស់ ​មួយ ​ជីវិត​ ។

តែ​ជនល្មើស​ទាំងពីរ​មិនសុខចិត្ត​បានប្ដឹង​បន្តទៅ​សាលា​ឧទ្ធរណ៍​ ។ សាលា​ឧទ្ធរណ៍​បានសម្រេចតំកល់​សាលក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ទុកជាបានការដដែល​ ។ ជនល្មេីស​បន្តប្ដឹងទៅ​តុលាការ​កំពូល​ទៀត​ ។ ពេល​នេះ​តុលាការ​កំពូល​កំពុង​ដំណើរការ​តាមនិតិវិធី​ ។

ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បង្ហោះ​សារហ្វេសប៊ុក​ត្អូញត្អែរ​អំពី​ចំណាត់ការ​យឺត​យ៉ាវ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ពី​ករណី​នេះ​ និងបានសំណូមពរ​អោយ​ ក្រសួង​យុត្តិធម៌​ និង​ តុលាការ​ ពន្លឿនការកាត់ក្ដី​ដេីម្បី​ផ្ដល់យុត្តិធម៌ពិត​ប្រាកដ​ជូនដល់​ជនរងគ្រោះ​ ៕

Related posts

Leave a Comment