ដំណឹងបន្ទាន់! ទឹកហូរច្រោះ វាលរេញ-ស្ទឹងហាវ ធ្វេីអោយផ្លូវក្រាលកៅស៊ូ​ ត្រូវបានបាក់ស្រុត​ ដោយផ្អាកការធ្វេីចរាចរណ៍…

ព្រះសីហនុ៖នៅរសៀលថ្ងៃទី២ ខែសីហា​ ឆ្នាំ២០២០​ នេះ​ ផ្លូវសម្តេចសង្ឃ(ថ្មដា)វាលរេញ-ស្ទឹងហាវ ខេត្តព្រះសីហនុ រថយន្តធុនធំត្រូវបានផ្អាកមិនអោយធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន ដោយសារ កំណាត់ផ្លូវនោះត្រង់ចំណុចស្ពានទី៨​ ឃុំជើងគោ ផ្លូវក្រាលកៅស៊ូ​ ត្រូវបានបាក់ស្រុតដោយទឹកហូរច្រោះ តែសម្រាប់រថយន្តធុនតូចអោយដំណើការធម្មតា​ ។ នេះបេីតាមការបញ្ជាក់បឋមពីអាជ្ញាធរមូលដ្ឋាន​ ។

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២០​ ម្សិលមិញនេះ​ រដ្ឋបាលខេត្តព្រះសីហនុ​ បានចេញសេចក្តីជូនដំណឹងមួយ​ ដោយអះអាងថា​ ចាប់ពីថ្ងៃទី១​ ដល់ថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២០​ មានភ្លៀងធ្លាក់ច្រេីនប្រឈមនឹងជំនន់ទឹកភ្លៀង​ (Plash Flood) រួមជាមួយខ្យល់បក់បោកនិងរលកសមុទ្រខ្ពស់ៗ។

ជាមួយគ្នានេះ​ ដេីម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ​ រដ្ឋបាលខេត្តព្រះសីហនុ​ សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន​ ភ្ញៀវទេសចរ​ ប្រជាពលរដ្ឋ​ និង​ ប្រជានេសាទទាំងអស់​ សូមមានការប្រុងប្រយ័ត្នខ្ពស់​ ហេីយសូមផ្អាកការធ្វេីដំណេីរតាមផ្លូវទឹកក្នុងអំឡុងពេលនេះ​ បេីមិនមានការចាំបាច់ណាមួយ​ ៕

Related posts

Leave a Comment