មិនធម្មតាទេ សូមប្រយ័ត្ន! ករណីស្លាប់ដោយសារកូវីដ-១៩ នៅវៀតណាម បានកើនឡើងដល់៥នាក់ហើយ…

បរទេស៖ កាលពីព្រឹកថ្ងៃអាទិត្យ​ ទី០២ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរ​សុខាភិបាលវៀតណាម បាន​រាយការណ៍​ថា មាន​ករណី​ស្លាប់​ចំនួន​ពីរ​ករណី​បន្ថែមទៀត​។ អ្នកស្លាប់​ទាំងពីរ​នាក់​នេះ គឺជា​អ្នកជំងឺ​ទី​៥២៤ និង ៤៧៥​។​ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress ។

​អ្នកជំងឺ​៥២៤ គឺជា​ស្ត្រី​វ័យ​៨៦​ឆ្នាំ ដែល​រស់នៅ​ខេត្ត Quang Nam មាន​ជំងឺ​បេះដូង បញ្ហា​តម្រង់​នោម និង​ជំងឺ​ផ្សេងទៀត​។ ចំណែក​អ្នក​បាត់បង់​ជីវិត​មួយទៀត គឺជា​ស្ត្រី​វ័យ​៨៣​ឆ្នាំ ដែលជា​អ្នកជំងឺ​ទី​៤៧៥ និង​រស់នៅក្នុង​ទីក្រុង​ដា​ណា​ង​។
​ស្ត្រី​រូបនេះ ក៏មាន​ជំងឺ​ប្រចាំកាយ​ផងដែរ ដូចជា​ជំងឺ​ឈឺសន្លាក់ និង​ការវះកាត់​ក្រពះ​។ ស្ត្រី​រូបនេះ មិនអាច​ដើរ​បាន​រយៈពេល ៦​ឆ្នាំ​ហើយ​។ នៅ​ថ្ងៃទី​៣០ ខែកក្កដា ស្ត្រី​រូបនេះ ត្រូវគេ​រកឃើញថា មាន​ផ្ទុក COVID-19 និង​បាត់​បង់ជីវិត នៅ​ថ្ងៃទី​២ ខែសីហា​។

សូមបញ្ជាក់ថា មកទល់ពេលនេះ អ្នកស្លាប់​នៅ​វៀតណាម កើនឡើង​ដល់ ៥​នាក់ ខណៈ​ករណី​ឆ្លង​មាន​ចំនួន ៥៩០​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៧៣​នាក់ ​៕

Related posts

Leave a Comment