មើលៗផងក្រែងល បានស្គាល់ម៉ូតូ! លួ ចបើកទីតាំងទទួលបញ្ចាំគ្មានច្បា ប់អនុញ្ញាតត្រូវបានសមត្ថកិច្ចចុះប ង្ក្រាប ឆែកឆេរឃើញម៉ូតូ ២៤គ្រឿងគ្មានឯកសារត្រឹមត្រូវ សង្ស័ យតែជាម៉ូតូ…

កណ្តាល៖ លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្តស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ខែសីហាឆ្នាំ២០២០នេះ បានដឹកនាំកងកម្លាំ.ងចម្រុះកងអន្តរាគមន៍ខេត្ត ដោយមានការសម្របសម្រួលពីលោកសេង រិទ្ធីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចុះបង្ក្រា.បករណីម្ចាស់ផ្ទះលួ.ចបើកទីតាំងទទួលបញ្ចាំគ្មានច្បា.ប់អនុញ្ញាត ស្ថិតនៅភូមិស្វាយមាស,ឃុំវិហារសួគ៌,ស្រុកខ្សាច់កណ្តាល,ខេត្តកណ្ដាល។

ម្ចាស់ទីតាំងខុសច្បា.ប់នោះឈ្មោះគឹម ឡេងសល់,ភេទប្រុស,មុខរបរទទួលបញ្ចាំម៉ូតូនិងប្រពន្ធឈ្មោះវ៉ា ថារី,ភេទស្រី,អាយុ៣៣ឆ្នាំ,ជនជាតិខ្មែរ,មុខរបរ លក់ដូរ មានទីលំនៅ,ភូមិស្វាយមាស,ឃុំវិហារសួគ៌,ស្រុកខ្សាច់កណ្ដាល,ខេត្តកណ្ដាល។ ក្នុងប្រតិបត្តិការនោះ មានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រីស្នងការរង,លោកវរសេនីយ៍ឯកនាយការិយាល័យព្រហ្មទ.ណ្ឌកម្រិតស្រាល,លោកវរសេនីយ៍ឯកអធិការនគរបាលស្រុកខ្សាច់កណ្តាល,អធិការរង,លោកមេភូមិស្វាយមាស។

បើតាមប្រពន្ធម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូឈ្មោះវ៉ា ថារីបានប្រាប់ឲ្យសារព័ត៌មានដឹងថាគ្រួសាររបស់គាត់បានរកស៊ីទទួលបញ្ចាំម៉ូតូជាងមួយឆ្នាំមកហើយ មិនដែលមានច្បា.ប់អនុញ្ញាតពីខាងស្ថាប័នណាទេ ព្រោះខ្លួនមិនចេះច្បា.ប់។ តាមប្រភពពីសមត្ថកិ.ច្ចបានបង្ហើបឲ្យដឹងថាម៉ូតូមួយចំនួនដែលម្ចាស់ទីតាំងទទួលបញ្ចាំនោះគឺជាម៉ូតូដែលជ.នទុ.ច្ចរិកកា.ច់.កនិងលួ.ចគេយកមកប.ញ្ចាំព្រោះថា គ្រាប់សោរម៉ូតូមានសភាពបែ.កខ្ទេ.ចនិងមានសភាពមិនប្រក្រតីច្រើន។

តាមប្រភពពីពលរដ្ឋបានឲ្យដឹងបន្ថែមថាឈ្មោះគឹម ឡេងសល់គឺជាមេអាប៉ោងធំប្រចាំនៅឃុំវិហារសួគ៌ទៀតផង និងបានលួ.ចបើកទទួលប.ញ្ចាំម៉ូតូយូរយារណាស់មកហើយ មិនមានអាជ្ញាធរឃុំស្រុកណាចុះបង្ក្រា.បនោះទេ។ ក្នុងដំណើរការត្រួតពិនិត្យនោះបានឃាត់ខ្លួនម្ចាស់ទីតាំងទទួលប.ញ្ចាំម៉ូតូខុសច្បា.ប់ម្ចាស់ឈ្មោះគឹម ឡេងសល់និងម៉ូតូចំនួន២៤គ្រឿង៖ម៉ាកហុងដា១៩គ្រឿង,ម៉ាកវ៉វ៉ា០២គ្រឿង,ម៉ាកស្កុបពី០១គ្រឿង,ម៉ាកសង់ការ៉េ០១គ្រឿងនិងម៉ាកហុងដាវេវ០១គ្រឿង។

គួរជម្រាបថាចំពោះម្ចាស់ទីតាំងនិងម៉ូតូទាំង ២៤គ្រឿងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធី ៕ ប្រភព៖ មហាគ្រួសារតាខ្មៅ

Related posts

Leave a Comment