ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាល នៃប្រទេសថៃ ប្រកាសបន្តដាក់ ប្រទេសក្នុងគ្រាអាសន្នរយៈពេល ១ខែបន្តទៀត។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជា ប្រចាំ នៅប្រទេសថៃ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះ។
ការប្រកាសបន្តដាក់ ប្រទេសក្នុងគ្រា អាសន្ននេះ ដើម្បីបន្តទប់ ស្កាត់ និងការពារការ រីករាលដាល នៃជំងឺកូវីដ១៩ ពិសេស ការពារ ការឆ្លងជំងឺ នេះក្នុងរលកទី២ ដែលអាច នឹងមានផលប៉ះពាល់ខ្លាំងដល់ សេដ្ឋកិច្ច និង សង្គមជាតិរបស់ថៃ។
ជាមួយគ្នា នេះដែរ ស្ថានទូតកម្ពុជា ប្រចាំនៅ ប្រទេសថៃ សូមអោយ បងប្អូនប្រជាពល រដ្ឋខ្មែរនៅប្រទេសថៃ បន្តចូលរួម សហការ និងអនុវត្តន៍ វិធានការនានា របស់រាជរដ្ឋាភិបាល ថៃឲ្យបានខ្ជាប់ ខ្ជួន មានប្រសិទ្ធិភាព ខ្ពស់ និងសូមរក្សា សុខភាពអនាម័យ ដើម្បីប ង្ការ និងទ ប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ-១៩ នេះ បន្តទៀតផងដែរ៕