មុិចហ៊ានក្អក! វៀតណាម បានត្រឹមតែអោបដៃខាំមា ត់ មើលចិនធ្វើ សមយុ ទ្ធបា ញ់ផ្លោ ងលើកោះរបស់ខ្លួន​ និងប្រាប់ទាហ៊ានខ្លួនថា ឲ្យនៅឆ្ងាយពីសមយុ ទ្ធចិនបន្តិច..(មានវីដេអូ)

រដ្ឋបាលសុវត្ថិភាពដែនសមុទ្រខេត្តហៃណាន ប្រទេសចិន បានប្រកាសផែនការធ្វើសមយុ ទ្ធយោធានៅលើកោះប៉ារ៉ាសេល របស់វៀតណាម ចាប់ពីថ្ងៃពុធ ទី០១ ខែកក្កដា រហូតដល់ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Vnexpress ។

អាជ្ញាធរចិន ក៏បានប្រកាសដែរថា គ្មាននាវាណាមួយត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់នៅសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថាសមុទ្រខាងកើត នៅពេលសមយុ ទ្ធកំពុងចាប់ផ្តើមនោះទេ។

ដែលសកម្មភាពនេះកើតឡើងចំពេលដែលសហគមន៍អន្តរជាតិព្រួ យបារម្ភអំពីសកម្មភាពថ្មីៗរបស់ចិននៅសមុទ្រចិនខាងត្បូង។ ប្រទេសចិន បានបង្កើនសកម្មភាពឈ្លា នពា នរបស់ខ្លួននៅក្នុងដែនទឹកសមុទ្រខាងត្បូង ចាប់តាំងពីដើមឆ្នាំនេះ ខណះពេលដែលប្រទេសដទៃទៀតបានផ្តោតលើការប្រយុ ទ្ធប្រ ឆាំងនៃការ ផ្ទុះ ឡើងវីរុ សកូវីដ-១៩។

គួរជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅទីក្រុងហាណូយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងនាមជាប្រធានអាស៊ាន ២០២០ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc នឹងធ្វើជាប្រធានសម័យបើកកិច្ចប្រជុំ សម័យប្រជុំពេញអង្គនិងវគ្គពិភាក្សាពាក់ព័ន្ធនានា បានសម្តែងការព្រួ យបារម្ភចំពោះការអភិវឌ្ឍសមុទ្រចិនខាងត្បូង​នាពេលថ្មីៗនេះ​​ និងបានអំ ពាវនាវឱ្យគ្រប់ភាគីទាំងអស់ដែលមានចំនែកនៅក្នុងរឿងសមុទ្រចិនខាងត្បូង ត្រូវកសាងទំនុកចិត្តឡើងវិញ។

ជាមួយគ្នានេះដែរ ប្រទេសវៀតណាម ក៏បានអំ ពាវនាវឱ្យមានការបន្តការចរចារវាងអាស៊ាន និងចិនស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង។

លោកនាយករដ្ឋមន្រ្តី​ Nguyen Xuan Phuc បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលនេះថាជំ ងឺរាតត្បាតកូវីដ-១៩ បានរំខានដល់ការពិភាក្សាអំពី COC រវាងអាស៊ាននិងចិនដែលបាននិងកំពុងបន្តចាប់តាំងពីឆ្នាំ ២០០២ សម្រាប់ការបង្កើតច្បាប់ដែលមានកាតព្វកិច្ចស្របច្បាប់។

គួរបញ្ជាក់ថា ប្រទេសចិន​ បានដណ្តើមកាន់កាប់កោះប៉ារ៉ាសែល​ ពីប្រទេសវៀតណាមខាងត្បូង ដោយកម្លាំងយោធានៅឆ្នាំ១៩៧៤ ហើយបានកាន់កាប់វាដោយខុសច្បាប់ចាប់តាំងពីពេលនោះមក ។

Related posts

Leave a Comment