មន្ទីរពេទ្យសៃហ្គន ស្ថិតនៅស្រុក ប៊ីនតាន នៃទីក្រុងហូជីមិញ ប្រទេស វៀតណាម បានជូនដំ ណឹងម កអាជ្ញាធរឲ្យដឹងថា ចាប់ពីថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះទៅ មន្ទីរនឹងឈប់ ទទួលព្យាបាល អ្នកជំងឺហើយ ខណៈសណ្ឋាគារ នៅក្បែរនោះ ក៏ប្រកាស បិទអាជីវកម្មទៀត ពីព្រោះតែមាន ករណី២ ត្រូវបានស ង្ស័ យ ថាជាមេរោគកូវីដ-១៩។ នេះបើយោ ងតាមការចុះ ផ្សាយរបស់ សារព័ត៌មាន Vnexpress ។
ក្រសួងសុខាភិបាលបា នប្រកាសនៅថ្ងៃនេះ ថា ដោយពួកយើងត្រូវរង់ ចាំការបញ្ជាក់ថា មាន ករណីកូវីដ-១៩ ចំនួនពីរ ដែលជាប់ ទាក់ទ ងនឹ ងមន្ទីរពេទ្យអន្តរជា តិស៊ីធី និងមន្ទីរពេទ្យ ជោរៃ។
អាជ្ញាធរក៏បាន ឲ្យដឹងទៀតថា សណ្ឋាគារមួយ នៅទល់មុ ខមន្ទីរពេទ្យជោរៃ ស្ថិតនៅផ្លូវលេខ១១ របស់ លោក ង្វៀន ជីថាញ់ ក៏ត្រូវបាន ប្រកាសបិទទ្វារផងដែរ។ ដោយគេ បានស ង្ស័ យថា សណ្ឋាគារនេះ កំពុងស្ថិត នៅក្នុងករណីកូវីដ-១៩ មួយក្នុងចំនោម ករណីទាំង២ ដែលគេកំពុងស ង្ស័ យ។
បច្ចុប្បន្ននេះមាននិយោជិក ៥នាក់ និងភ្ញៀវ ៤៨នាក់ ក្នុងនោះបុគ្គលិក ៤នាក់ បានទាក់ទ ងផ្ទាល់ ជាមួយករណីសង្ស័យដែលជាភ្ញៀវ មកពីដា ណាង នៅភាគ កណ្តាលប្រទេស វៀតណាម ដែល បច្ចុប្បន្នជាចំណុច ក្តៅដ៏ធំបំផុតរបស់កូវីដ-១៩ ៕