កូនខ្មែរខ្លាំងមែន! សូមស៊ែរលើកទឹកចិត្តគាត់ម្នាក់មួយ និស្សិតខ្មែរ កាំង ស៊ីញលី ល្បីពេញសាលាថៃ GPA 4 ចុចគ្រប់ឆ្នាំ ជាអតីតសិស្សឆ្នើមនិទ្ទេស A ពិន្ទុ ១០០ ពេញ…

កាំង ស៊ីញលី និស្សិតខ្មែរមួយរូបកំពុងធ្វើឱ្យមជ្ឈដ្ឋានអ្នកសិក្សាមានការអបអរ និងកោតសរសើរជាខ្លាំង ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យបាងកក (Bangkok University) បាននិទ្ទេស A គ្រប់មុខវិជ្ជា គ្រប់ឆមាស គ្រប់ឆ្នាំជាមួយ GPA ៤ ចុច រយៈពេល ៤ ឆ្នាំពេញ ។

មុនបន្តការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីនៅបាងកកមួយនេះ ស៊ីញលី គឺជាសិស្សដ៏ពូកែមួយរូបនៅក្នុងប្រទេសកម្ពុជាផងដែរ គេប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៦ ដោយទទួលបាននិទ្ទេស A លំដាប់ពិន្ទុ ១០០ ​ពេញ ។

បច្ចុប្បន្ននិស្សិតដ៏ឆ្នើមមានប្រភពចេញពីសាលាប៊ែលធីរូបនេះ បានបញ្ចប់ថ្នាក់បបរិញ្ញាបត្រយ៉ាងជោគជ័យនៅក្នុងឆ្នាំ ២០២០ នេះទៅលើមុខជំនាញ Business Administration (Entrepreneurship) ៕

Related posts

Leave a Comment