មើលវីដេអូនេះហើយ សែនរំភើបណាស់ ពេលឃើញ ធុច សាលិ លេខមុខក្នុងកម្មវិធី ទូរទស្សន៍ដ៏ល្បីមួយ ក្នុងប្រទេសចិន ថែមទំាងបានធ្វើឱ្យទស្សនិកជន សាទរហ៊ោកញ្ជ្រៀវ ពេញកម្មវិធី (មានវីដេអូ)

អ្នកប្រើប្រាស់ភាគច្រើន ក៏ដូចជា មហាជនទូទៅ ប្រហែលជានៅចាំច្បាស់ជាក់ជាមិនខាន ចំពោះ ក្មេងប្រុសម្នាក់ឈ្មោះ ធុច សាលិ ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង សឹងតែមិនគួរឲ្យជឿ រហូតដល់សព្វថ្ងៃនេះ នេះគឺដោយសារតែ ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះ Venus Gwc បានបង្ហោះវីដេអូ នៃការលក់វត្ថុអនុស្សាវរីយរបស់ សាលិ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

វាសនាមនុស្សពិតជាមើលមិនឃើញមែន ស្រាប់តែក្រោយមក សាលិ មានសំណាងខ្លំាងណាស់ ដោយទទួលបានការពេញចិត្តពីសប្បុរសជននានា និងជួយឧបត្ថម្ភ ជាហូរហែ។

រឹតតែពិសេសបំផុតនោះ ក្មេងប្រុសដែលចេះ១៥ភាសានេះ មានឱកាស បានទៅរៀននៅ​សាលា​ឯកជន​មួយ​កន្លែង​ក្នុង​ខេត្ត Zhejiang ភាគ​ខាង​កើត​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមបំណងប្រាថ្នារបស់ខ្លួន ដោយទទួលបានការឧបត្ថម្ភពីសាលាអន្តរជាតិ និង ការជួយជ្រោមជ្រែង បីបាច់ ថែរក្សា ពីលោក ឃិត ឈឿន និងក្រុមគ្រួសារ។

ហើយថ្មីៗនេះទៀត សាលិ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយលេចមុខក្នុងកម្មវិធីទូរទស្សន៍ចិនដ៏ល្បី CCTV ។ រឹតតែរំភើបជំនួសនោះ វត្តមាន សាលិ បានធ្វើឱ្យទស្សនិកជនដែលទស្សនាផ្ទាល់ សាទរហ៊ោកញ្ជ្រៀវពេញកម្មវិធី។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាក្នុងកម្មវិធីមួយនេះ សាលិ និយាយអ្វីដែលខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ហើយវីដេអូមួយនេះ ក៏មាន Subtitle ជាភាសាខ្មែរផងដែរ ៖

Related posts

Leave a Comment