ដំបូងគេ! ផ្សារទំនើបអ៊ីអនប្រកាសផ្អាកប្រើលុយ 1$ 5$ 10$ ​សម្រាប់ការអាប់ត្រឡប់ចាប់ពីខែក្រោយនេះទៅ

កាលពីថ្មីៗនេះ ផ្សារទំនើបអ៊ីអនបានបិទសេចក្ដីប្រកាសនៅបញ្ជរគិតលុយថា ចាប់ពីថ្ងៃទី ១ ខែសីហា ២០២០ នេះតទៅ ខាងផ្សារនឹងផ្អាកការផ្គត់ផ្គង់ប្រាក់ដុល្លារ ប្រភេទ ១ ដុល្លារ ៥ ដុល្លារ និង ១០ ដុល្លារសម្រាប់ការអាប់លុយជូនអតិថិជន ។

ផ្សារទំនើបដ៏ធំ និងល្បីលំដាប់ជួរមុខនេះប្រកាសប្រើលុយរៀលខ្មែរសម្រាប់ការអាប់ត្រឡប់ជូនអតិថិជនវិញ ។ ដោយឡែកអតិថិជននៅតែអាចប្រើប្រាស់លុយដុល្លារប្រភេទទាំងនេះ សម្រាប់ការចាយវាយក្នុងផ្សារទំនើបអ៊ីអនដដែល ៕

Related posts

Leave a Comment