មានពាក្យអ្វីជូនពរក្មួយស្រីទេ? ក្មេងស្រីរងគ្រោះ ដែលត្រូវស្រ្តីម្នាក់យកកាំ បិ តមកឆូតមុខ និងច្រមុះ ស្ថានភាពពេលនេះ ចេញពីពេទ្យបាន៥ថ្ងៃហើយ លទ្ធផលមុខរបួសគឺជាបានច្រើនហើយ

ភ្នំពេញ៖ ស្ដ្រីម្នាក់ ដែលយកកាំ បិ ត វះ មុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះ គ្នា នោះនៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០ ត្រូវបានលោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ ទា រុ ណ ក ម្ម និង អំ ពើ ឃោ រ ឃៅ រួចបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរចា ត់កា របន្តតាមនីតិវិធី យោងតាមមាត្រា២១១នៃក្រមព្រ ហ្មទណ្ឌឃើញថាស្ត្រីរូបនេះត្រូវប្រឈមនឹងការជា ប់ពន្ធ នា តុលាការចោ ទប្រកា ន់ស្ដ្រីគារពី១០ឆ្នាំទៅ២០ឆ្នាំ ។

យ៉ាងណាមិញ សូមបញ្ជាក់ថាស្ត្រី រូបនេះឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យបញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីចា ត់ការតាមច្បាប់ ចំណែកឯក្រុមគ្រួសារក្មេងស្រីរងគ្រោះឯណោះវិញ បានទាមទារនៅក្នុងពាក្យបណ្ដឹងទាមទារសំណងពីជនដៃដល់នូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារព្រមទាំងស្នើរសុំឲ្យចាត់ការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។

យ៉ាងណាមិញ នៅមុននេះបន្តិចយោងតាមគណនីហ្វេសប៊ុកឈ្មោះ​ Krouch Vanna បានបង្ហោះសារថា រៀបរាប់ពីស្ថានភាពរបស់ក្មេងស្រីរងគ្រោះថា “ ក្មួយស្រីដែលត្រូវស្ត្រីម្នាក់វះមុខនោះគឺបានចេញពីមន្ទីពេទ្យ៥ថ្ងៃហើយ ស្ថានភាពមុខរបួសគឺជា៥៥%ហើយក៏មិនសង្ឃឹមថាជា១០០%ដែរ។ ដែលវិលមកសភាពដើម ដើមហេតុគឺមក ពីដុំថ្ម១ដុំនេះហើយ២៩ខែកក្កដា២០២០”៕

Related posts

Leave a Comment