រលកទីពីរនេះ វៀតណាមធ្ងន់កហើយ! រាលដាលដល់ទីក្រុង ហាណូយ អាជ្ញាធរចុះបិទហាងភីហ្សាមួយ ក្រោយសង្ស័យបុគ្គលិកម្នាក់ឆ្លងកូវីដ-១៩…

បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដានេះបានឲ្យដឹងថា ហាងភីហ្សាមួយនៅទីក្រុងហាណូយ ត្រូវបានបិទទ្វារនៅព្រឹកថ្ងៃពុធនេះបន្ទាប់ពីមានការសង្ស័យថា កម្មកររបស់ខ្លួនម្នាក់បានឆ្លងកូវីដ-១៩។

លោក Bui Anh Tuan ដែលជាប្រធានមណ្ឌលបាននិយាយថា​ ​ក្រុមឆ្លើយតបរហ័សមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រស្រុក Cau Giay បានរាយការណ៌មកថា បុរសម្នាក់អាយុ២៣ឆ្នាំ ជាបុគ្គលិកលាងចាន នៅហាងភីហ្សា ដែលមានទីតាំងស្ថិតលើផ្លូវលេខ១០៦ សង្កាត់ត្រានថៃតុង ទីក្រុងហាណូយ ត្រូវបានគេសង្ស័យថាមានផ្ទុកវីរុសកូវីដ-១៩ ភ្លាមៗនោះអាជ្ញាធរក៏បានរៀបចំបញ្ជីឈ្មោះមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបុរសនោះដើម្បីសាកសួរទាក់ទងនឹងព័ត៌មានផ្សេងៗ ព្រមទាំងឲ្យពួកគេរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

ប៉ូលីសក៏បានដាក់របាំងការពារផ្លូវតូចលេខ២៣០ នៃផ្លូវ Me Tri Thuong ក្នុងស្រុក Nam Tu Liem ជាកន្លែងដែលបុរសនោះរស់នៅ ខណៈដែលមានការរឹតត្បិតចលនានៅក្នុងតំបន់នោះ ហើយចំណែកមជ្ឈមណ្ឌលវេជ្ជសាស្ត្រស្រុក Cau Giay​ ក៏បានរួសរាន់ទៅបាញ់សម្លាប់មេរោគនៅតំបន់ជុំវិញនោះផងដែរ។

ប្រធានទីក្រុងហាណូយ លោក ង្វៀន ឌុកជុង បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងហាណូយ​ មានហានិភ័យខ្ពស់នៃការឆ្លងមេរោគ ដោយសារការហូរចូលដ៏ច្រើននៃប្រជាជនវិលត្រឡប់មកពីទីក្រុងដាណាង​ ដែលឥឡូវនេះគឺជាតំបន់ក្តៅបំផុតនៃប្រទេសវៀតណាម។

Related posts

Leave a Comment