ស្រណោះណាស់! កៅអីបិតាសង្គ្រោះកុមារកម្ពុជា ធ្លាប់អង្គុយអស់ ២០ ឆ្នាំ នៅរក្សាទុកកន្លែងដដែល…

ពិតជាសែននឹកស្រណោះជាពន់ពេក ប្រសិនបើអ្នកបានចូលទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប នឹងឃើញកៅអីពូកពណ៌ក្រហមមួយ ហើយជើងទម្រទាំង ៤ បានទ្រុឌចូលថ្ម នោះហើយគឺជាកៅអី ដែលបិតាសង្គ្រោះកុមារកម្ពុជាលោកវេជ្ជបណ្ឌិត Beat Richner ធ្លាប់អង្គុយអស់ ២០ ឆ្នាំមកហើយ ។

តាមព័ត៌មានដែលអ្នកនាង ទ្រី ដាណា ជាអ្នកបានទៅកាន់មន្ទីរពេទ្យនេះផ្ទាល់ បានចែករំលែកនៅលើបណ្ដាញសង្គមថា តាមការបញ្ជាក់របស់នាយករងនៃមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបប្រាប់ថា លោកវេជ្ជបណ្ឌិត Beat Richner តែងមកអង្គុយលើកៅអីនេះជារៀងរាល់ថ្ងៃដើម្បីហាត់សមភ្លេង និង មើលថែអ្នកជំងឺ លោកកម្រអង្គុយនៅក្នុងបន្ទប់ណាស់ ។ ស្លាកស្នាមអនុស្សាវរីយ៍មួយទៀតនោះ កញ្ចប់បារីដែលលោកតែងជក់បណ្ដើរ អង្គុយលេងភ្លេងបណ្ដើរក៏នៅរក្សាទុកទីនោះដែរ ។

ក្រោយបានឃើញនូវទីកន្លែងដែលលោកវេជ្ជបណ្ឌិត ធ្លាប់ចំណាយពេលអង្គុយនៅទីនោះ អស់ជាង ២០ ឆ្នាំដើម្បីកុមារកម្ពុជា បានធ្វើឱ្យមហាជន ប្រជាជនខ្មែរ សែននឹកស្រណោះដល់លោកវេជ្ជបណ្ឌិតជាខ្លាំង ដែលលោកជាជនជាតិដទៃសោះ ព្រមលះបង់យ៉ាងធំធេងដើម្បីសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់ម៉ឺននាក់ ។

លោក​វេជ្ជបណ្ឌិត​ Beat Richner បានទទួលមរណភាព​ដោយសារ​ជំងឺ​ក្នុងវ័យ ​៧១ ​ឆ្នាំ នៅក្នុងទីក្រុង​ Zurichនៃប្រទេស​ស្វីស ។ លោកបានបន្សល់ទុកមន្ទីរពេទ្យ​មាន​សាខា​ចំនួន​ ៤ នៅ​រាជធានី​ភ្នំពេញ មុនលោកបានលាចាកលោកទៅ ក្នុង​នោះ​រួមមាន ៖

គន្ធបុប្ផា​ទី​ ១ កសាង​នៅ​ឆ្នាំ​ ១៩៩២
គន្ធបុប្ផា​ទី​ ២ កសាង​នៅ​ឆ្នាំ​ ១៩៩៦
គន្ធបុប្ផា​ទី​ ៣ កសាង​នៅ​ឆ្នាំ ​២០០៥
គន្ធបុប្ផា​ទី​ ៤ កសាង​នៅ​ឆ្នាំ​ ២០០៧
ចំណែក​នៅ​ខេត្ត​សៀមរាប លោកវេជ្ជបណ្ឌិត Beat Richner បាន​កសាង​មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ ក្នុង​ឆ្នាំ​១៩៩៩ ៕

Related posts

Leave a Comment