ក្រសួងសុខាភិបាលប្រចាំប្រទេសវៀតណាម បានប្រកាសរកឃើញ ៨ ករណីឆ្លងកូវីដ ១៩ ថ្មីក្នុងសហគមន៍ នៅថ្ងៃពុធ ទី ២៩ ខែកក្កដានេះ ដែលពាក់ព័ន្ធនឹងមន្ទីរពេទ្យចំនួន ៣ នៅកណ្ដាលក្រុងដាណាង នាំឲ្យចំនួនផ្ទុះឆ្លងសរុបឡើងដល់ ៣០ នាក់ ចាប់តាំងពីវីរុសនេះផ្ទុះរាលដាលឡើងវិញនៅចុងសប្ដាហ៍កន្លងទៅនោះ ។
ប្រទេសវៀតណាម បានវិលប្រកាសអាសន្នជាថ្មី ក្រោយអាជ្ញាធរប្រកាសរកឃើញករណីឆ្លងថ្មីនៅទីក្រុងដាណាង កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដែលជាករណីឆ្លងក្នុងសហគមន៍ដំបូង គិតតាំងពីខែមេសាមក ។
រាល់ជើងហោះហើទៅកាន់ ឬ ត្រឡប់ពីក្រុងដាណាង ត្រូវបានពន្យារពេល ១៥ ថ្ងៃគិតចាប់ពីថ្ងៃអង្គារទៅ ខណៈអ្នកដំណើរតាមឡានក្រុង និង រថភ្លើងទាំងអស់ទៅកាន់ ឬមកពីទីក្រុងនេះ ក៏ត្រូវបានផ្អាកផងដែរ ៕