លោក សុខ លូ អភិបាលខេត្ត កំពង់ធំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានថ្លែង ដាស់តឿន ដល់មេភូមិ មេឃុំ កុំចេះ តែរពិ សដៃ ចុះហត្ថលេ ខាលើ ការទិញលក់ដី ខុសច្បាប់ឲ្យសោះ។
លោក សុខ លូ បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះ សំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយស្តីពីវិធានការគ្រប់គ្រង និងទប់ស្កាត់កា ររំ លោ ភ កាន់កាប់ដីរដ្ឋខុ សច្បាប់ នៅភូមិកំពប់អំ បិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ លោកអ ភិបាលខេត្ត បានបន្ថែម ទៀតថា សូមឲ្យបងប្អូនប្រជាពលរដ្ឋ កុំព្យាយា មធ្វើរឿងអ្វី ដែលប្រាស ចាក ពីច្បាប់ ហើយកុំឲ្យប្រើអំ ពើ ហិ ង្សា ទៅលើសមត្ថកិច្ច និងប្រឆាំង ទៅលើ រាជកា រសាធារណៈ។
ជាមួយគ្នានេះលោក សុខ លូ បាន ស្នើឲ្យបងប្អូនប្រជា ពលរដ្ឋ នៅឃុំបឹងល្វាទាំ ងអស់ ខិតខំធ្វើយ៉ា ងណានិយាយគ្នា ដោយសន្តិវិធីហើយកុំឲ្យស្ដាប់ ការញុះញ៉ង់ អ្នកនៅ ពីក្រោ យខ្នង ដោយបញ្ឈ ប់ ជាបន្ទាន់ ។លោកក៏ស្នើប្រជា ពលរដ្ឋ ឲ្យរក្សាស្ថានភាព នៅដដែល ដើម្បីឲ្យក្រុម ការងារ ចុះទៅ ដោះស្រាយ និងចូល រួមសហការ ជាមួយក្រុមការងារដើម្បីផលប្រយោ ជន៍ប្រជាពលរដ្ឋ និងផលប្រយោ ជន៍ប្រទេសជាតិ ។
លោកថា ប្រសិនបើមា នសមត្ថកិច្ច ឬបក្សពួកណាម្នាក់ ដែលមានដីនៅ ក្នុងតំបន់ជម្លោះ សូមរាយ ការណ៍មកឲ្យលោកផ្ទាល់ ដើម្បីលោកចា ត់ឲ្យក្រុមការងារ ចុះសិក្សា ស្រាវជ្រាវ ហើយក្នុងនោះ លោ កបានចា ត់អភិ បាលរងមួយរូប និងក្រុមការងារ ចុះធ្វើបច្ចុប្បន្នភា ពដី នៅតំបន់ដែលមា នជម្លោះ សារឡើង វិញ ឲ្យបាន ច្បាស់ លាស់ ដោយសុក្រិត ដើម្បីស្នើទៅ រដ្ឋាភិបាល ពិនិត្យនិង សម្រេច។
លោកបានបន្តទៀត ថា ចំពោះឈ្មួញដែលប្រព្រឹត្តខុស អំពីច្បាប់លោ កមិនលើ កលែ ងនោះទេ រីឯកា រទទួលស្គាល់ភូមិស្របច្បាប់ គឺចេញដោ យក្រសួងមហាផ្ទៃ មិនមែ នទទួលស្គាល់ ដីព្រៃនោះទេ។
លោក សុខ លូ បានផ្តាំដល់ប ងប្អូនប្រជាពលរដ្ឋទាំ ងអស់ ត្រូវមានការប្រុងប្រយ័ ត្នខ្ពស់ ពីសុវត្ថិភា ពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវ នេះមានភ្លៀងធ្លាក់ លាយឡំ ជាមួយខ្យល់និងផ្គររន្ទៈ ដែលងាយប ង្ក គ្រោះ ថ្នាក់ ហើយបើបងប្អូនមាន បញ្ហាអ្វីកើតឡើង ត្រូវរាយ ការណ៍មក កាន់អា ជ្ញាធ រមូលដ្ឋាន ដែលនៅជិ តកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឲ្យក្រុមការងា រចុះជួយ ដល់ បងប្អូនបាន ឆាប់រហ័ស និងទា ន់ពេលវេលា។
លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវរស់នៅមាន អនា ម័ យជាប្រចាំ ដោយ លាង ដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹ ក ញាប់ និងត្រូវពាក់ម៉ាស ឬប្រើប្រាស់ក ន្សែង នៅពេលចេញទៅខាងក្រៅ។
លោកបានបន្តថា ចំពោះ ភូមិ/ឃុំ មានសុវត្ថិភាពត្រូវបានផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនៅ តាមមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវចំណេះ ដឹងច្បាស់លាស់ កុំឲ្យមានបញ្ហាអំ ពើ ហិ ង្សា ក្នុងគ្រួសារនិង ការ រំ លោ ភបំ ពាន ផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដា ក់បំផុត ព្រមទាំងខិតខំពន្យល់ដ ល់ប្រជាព លរដ្ឋ ឲ្យយល់ដឹងពីការប្រែប្រួលអាកាស ធាតុផងដែរ។លោក សុខ លូ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជា ម្តងណាឡើយ៕