សម្តេច ស ខេង មានប្រសាសន៏ថា៖ មានអ្នកធំផ្ញើកូនក្មួយនៅថ្នាក់ក្រោមជាតិ ធ្វើឲ្យពិបានធ្វើការ…

សម្តេច ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​បង្ហើប​ឲ្យ​ដឹង​ថា កន្លង​មក​មាន​អ្នក​ខាងលើ​(​មន្ត្រីជាន់ខ្ពស់​) បាន​យក​កូនក្មួយ​សាច់ញាតិ​របស់​ខ្លួន​ទៅ​ផ្ញើ​នៅ​ថ្នាក់​ក្រោម​ជាតិ​(​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​) ធ្វើ​ឲ្យ​ពិបាកធ្វើ​ការងារ ។​

​ពិបាកធ្វើ​ការងារ ដោយសារ​តែ​ពួក​គេ​យក​តែ​បទ​ពិសោធន៍​ប៉ុណ្ណោះ ដោយពេល​បាន​ចូល​ក្របខ័ណ្ឌ​ប៉ូលិស​ហើយ ស្រាប់តែ​សុំ​ផ្ទេរ​ទៅ​កាន់​កន្លែង​ផ្សេង​តែ​ម្ដង បណ្តាល​ឲ្យ​អង្គភាព​ដែល​គាត់​បម្រើ​ការងារ​នោះ ខ្វះ​ប៉ូលិស​ធ្វើការ ។ លោក ស ខេ​ង ក៍​ហាម​ជ្រើសរើស​មន្ត្រី​បែប​នេះ ហើយក៍​ស្នើ​ឱ្យ​មានការ​សិក្សា​ស្រាវជ្រាវ​យ​ច្បាស់លាស់​លើ​ការ​ជ្រើសរើស​សមត្ថភាព​មន្ត្រី​នគរបាល​ជាតិ ។​

​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ រយៈពេល​៥​ឆ្នាំ (២០១៥-២០១៩) និង​លើក​ទិស​ដៅ​ការងារ សម្រាប់​រយៈពេល ៥​ឆ្នាំ​បន្ត​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ លោក​ប្រមុខ​មហាផ្ទៃ ស ខេ​ង ក៍បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា មាន​មន្ត្រី​ប៉ូលិស​ខ្លះ​សុំ​ឡើង​ស័ក្តិ ដោយ​មួយ​ឆ្នាំ​សុំ​ឡើង​២​ដង តែ​ពេល​ឲ្យ​ទៅ​ធ្វើការ បែរជា​ធ្វើ​អត់​កើត ។​

​នៅ​ក្នុង​ឱកាស​នោះ លោក ស ខេ​ង ក៍បាន​ណែនាំ​ឲ្យ​នាយកដ្ឋាន​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់ ត្រូវ​ជ្រើសរើស​បេក្ខជន​ដែល​មាន​សមត្ថភាព ហើយ​រស់នៅ​ក្នុង​មូលដ្ឋាន​នោះ​ផ្ទាល់ ពីព្រោះ​ពួក​គេ​ទាំងនោះ ស្គាល់​មូលដ្ឋាន​ខ្លួនឯង​ច្បាស់ និង​ងាយស្រួល​ធ្វើ​ការងារ​ជូន​ប្រជាពលរដ្ឋ និង​គ្រប់គ្រង​មូលដ្ឋាន​មាន​ប្រសិទ្ធភាព ៕

Related posts

Leave a Comment