ពេលនេះត្រូវស្នងការ បកស្រាយបំភ្លឺ ករណីមានប័ណ្ណបើកបរត្រឹមត្រូវហើយ ត្រូវប៉ូលិសចរាចរណ៍ ថាក្លែងក្លាយ ដើម្បីជំរិតទារលុយ300$…

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការ ងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណ នីហ្វេសបុកឈ្មោះ ជាភាសាចិន មួយ ដែលបានយ ករឿងមិន ពិតតាំងពីឆ្នាំ ២០១៩ មកផុស ក្នុងគោល បំណង បង្ខូចកិត្តិយស របស់សមត្ថកិច្ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួលបានព័ត៌មាន ដែលគណ នីហ្វេសបុកឈ្មោះជាអក្សរចិនបាន ចុះផ្សាយថា មានមន្ត្រីចរាចរណ៍ម្នាក់ជំរិតទាលុយ ពីគាត់នៅគោល ដៅរង្វង់មូលចោមចៅ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្រាវជ្រាវលេីករណីនេះ ព្រមទាំងបាន ហៅមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាល ០១រូប ដែលឈរជើង នៅគោល ដៅនោះ មកធើ្វការសាកសួរបំភ្លឺ ដោយទទួលបានលទ្ធផលដូចតទៅ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមរបាយការណ៍ របស់ផ្នែកអន្តរាគមន៍ និងការបំភ្លឺរបស់មន្រ្តីទាំងពីរនាក់នោះ ជាមួយក្រុមការ ងារអនុវត្តវិន័យរបស់ការិយាល័យ បានបញ្ជាក់ថា ការបង្ហោះក្នុង គណនីហ្វេសបុកដែ លចោទប្រកាន់ថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៣ រសៀល មានមន្រ្តីជាប់កិច្ចសន្យា ម្នាក់ឈ្មោះ ហេង ម៉េងហ៊ុន ឈរជើងនៅគោលដៅរង្វង់មូលចោមចៅ បាន ហៅឡានគាត់ត្រួតពិនិត្យច្បាប់ចរាចរណ៍ និងបានជំរិតទារ ប្រាក់ ចំនួន $40 និង 30,000 រៀល ពីម្ចាស់រថយន្តនោះ គឺជាព័ត៌មានមិនពិតនោះទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែគាត់ បានទទួលស្គាល់ថា រូបភាពនេះ គឺជារូបរបស់គាត់ពិតប្រាកដមែន កាលពីជាង ១ឆ្នាំមុន ដែលពេលនោះ កម្លាំងកំពុងឈរ សម្រួលចរាចរណ៍ ដោះស្រាយការកកស្ទះ នៅចំណុចរង្វង់មូលចោមចៅ មានអ្នកដំណើរតាមដងផ្លូវបានហុចប្រាក់ចំនួន $20 និងអ្នកផ្សេងទៀតបានអោយ $ 10 ទៅឲ្យលោកអនុសេនីយ៍ទោ អ៊ុ សត្រា ដើម្បីទិញទឹក និងចំណីហូប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះឃើញកម្លាំងហត់ នឿយខ្លាំងក្នុងការជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ បន្ទាប់មកលោក អនុសេនីយ៍ទោ អ៊ុ សត្រា ក៏បានប្រគល់ប្រាក់នោះឲ្យ ទៅលោក ហេង ម៉េងហ៊ុន ជាមន្រ្តីជាប់កិច្ចសន្យា រក្សាទុក ។ ក្នុងករណីនេះ អាចមានជនមិនស្គាល់មុខ លួចថតសកម្មភាព នៅពេលឃើញមន្រ្តីជាប់កិច្ចសន្យារូបនេះ កំពុងតែកាន់លុយនៅនឹងដៃ ដោយមានចេតនាអាក្រក់ ដេីម្បីមូលបង្កាច់ និង បង្ខូចកិត្តិយសសមត្ថកិច្ច ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment