ទីក្រុងចេងទូ ៖ ប៉ូលិសនៅក្នុងទីក្រុងចេងទូ នៃប្រទេសចិន បានរឹតត្បិតការចូលទៅកាន់តំបន់នៅជុំវិញស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃចន្ទនេះ នៅពេលដែលសហរដ្ឋអាមេរិកត្រូវបានគេជឿជាក់ថានឹងរើបង្វេចចាកចេញពីទីតាំងស្ថានកុងស៊ុលរបស់ខ្លួនដែលស្ថិតនៅប្រទេសចិនដូចគ្នាជាការសង សឹកដែលសហរដ្ឋអាមេរិកត្រូវបានបណ្តេញចេញស្ថានកុងស៊ុលរបស់ចិនចេញពីសហរដ្ឋអាមេរិក ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ ។
នៅទីតាំងជុំវិញស្ថានកុងស៊ុលអាមេរិកដែលនៅក្នុងទីក្រុងចេងទូ នៃប្រទេសចិន មានមន្ត្រីបួននាក់ដែលពាក់ឧបករណ៍ការពារខ្លួនកំពុងដើរការពារ និងហាម ឃា ត់មិនឱ្យមានការចូលទៅស្ថានកុងស៊ុលអាមេរិកនៅម៉ោងប្រហែល ១០ និង ២៤ នាទីម៉ោងក្នុងស្រុក ។ប្រទេសចិនកាលពីថ្ងៃសុក្របានបញ្ជាឱ្យបិទ
ទីតាំងនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនបានផ្តល់ពេលវេលាដល់ប្រទេសចិនចំនួន៧២ម៉ោងដើម្បីចាកចេញពីស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុងហ៊ូស្តុន ដោយមានការកើនឡើងជម្លោះយ៉ាងខ្លាំងនៃទំនាក់ទំនងរវាងអាមេរិកនិងចិន ។កាលពីថ្ងៃសុក្រនិពន្ធនាយកកាសែត Global Times បាននិយាយនៅលើបណ្តាញសង្គម Twitter ថា ផ្អែកលើគោលការណ៍បដិភាព៧២ម៉ោង មានន័យថា កុងស៊ុលគួរតែត្រូវបិទនៅម៉ោង១០ព្រឹក ។ ទោះ
យ៉ាងណាការប្រកាសក្រោយពីគាត់បាននិយាយថា ការបិទស្ថានកុងស៊ុលចិននឹងធ្វើឡើងនៅព្រឹកថ្ងៃចន្ទវិញ ។
ទូរទស្សន៍រដ្ឋ ស៊ីស៊ីធីវី របស់ចិនបានចែករំលែកវីដេអូមួយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដូចជាបណ្តាញសង្គម Weibo ដែលថតដោយអ្នកយកព័ត៌មានបង្ហាញពីសកម្មភាពនៅមុខស្ថានកុងស៊ុលរបស់អាមេរិកនៅឆេងឌូ ដែលត្រូវបានគេប្រទះឃើញនៅម៉ោង៦និង១៨នាទីព្រឹកថ្ងៃចន្ទនេះ ។
ទំនាក់ទំនង សហរដ្ឋអាមេរិក-ចិន បានធ្លាក់ចុះដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សជុំវិញជ ម្លោះជាច្រើនចាប់តាំងពីស ង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា រហូតដល់ការរីករាលដាលនៃជំងឺកូវីដ១៩ ការទាមទារទឹកដីរបស់ចិននៅសមុទ្រចិនខាងត្បូង និងការគាបសង្កត់របស់ខ្លួនលើហុងកុងថែមទៀត ៕