សុខ រ៉ាស៊ី ប្រាប់រឿងព្រឺសម្បុរបានកើតឡើងក្រោយបើកឡានធ្លាក់ស្រែ…

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះពិធីកររាងសង្ហាលោក សុខ រ៉ាស៊ី បានបង្ហាញរឿងរ៉ាវនឹកស្មានមិនដល់មួយ ក្នុងកំឡុងពេលធ្វើដំណើរទៅបំពេញការងារនៅតាមខេត្តនាពេលយប់ ដែលរៀបរាប់ដោយសំណេរហួសចិត្តថា៖ « ជាប់ផុងឡាន កណ្តាលយប់ រុញមិនរួច! ចាញ់បោកផែនទី Google ធ្លាក់ស្រែ! វិធីដោះស្រាយ៖ ១.រកគោយន្ត មកទាញ ២. កាយដី ឬយកក្តារ មកទប់កង់ ជាមួយដូយ ៣.យកកៅឡាក់ មកទាក់នឹងដើមឈើ ឬកប់ដីទទឹងទាញឡាន ៤. ឡានស្ទូច»។

ជាមួយគ្នានេះដែរ ក្នុងជំនួបតាមរយៈទូរស័ព្ទជាមួយសារព័ត៌មាន តារាញូស៍ លោក សុខ រ៉ាស៊ី បានបញ្ជាក់កាន់ច្បាស់ជុំវិញរឿងរ៉ាវនេះ ដោយមានពាក់ព័ន្ធជាមួយអបិយជំនឿស្ដាប់ហើយព្រឺសម្បុរថា៖ «ដំបូងឡើយមិនអាចទាញរថយន្តចេញពីស្រែបានឡើយ ទោះបីជាមានមនុស្សរុញជាង ១០នាក់ លុះក្រោយមកក៏មានការសែនព្រេននៅដើមឈើមួយកន្លែងក្បែរនោះទើបអាចទាញ រថយន្តចេញបាន»។ យ៉ាងណាមិញពិធីករប្រចាំស្ថានីយទូរទស្សន៍ហង្សមាសរូបនេះបានបន្ថែមថា«រថយន្តធ្លាក់ស្រែតាំងពីម៉ោង១០យប់ រហូតដល់ម៉ោង ៤ភ្លឺ ហើយចំពោះការជួសជុលគឺអស់ថវិការប្រមាណ ៦០០ ទៅ ៧០០ដុល្លារអាមេរិកផងដែរ»៕

Related posts

Leave a Comment