គួរឲ្យស្តាយ! សមត្ថកិច្ចអាវុធហត្ថដុត បំផ្លាញរថយន្តតូរីស កែច្នៃដឹកឈើល្មើសច្បាប់ចំនួន០៤គ្រឿង…

ក្រចេះ៖ នៅវេលាម៉ោង១៤:២០នាទី,ថ្ងៃទី២៥,ខែកក្កដា,ឆ្នាំ២០១៩ ក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។

បានធ្វើការដុតបំផ្លាញចោលវត្ថុតាងចាប់យក(រថយន្ដទូរីសកែច្នៃសម្រាប់ដឹកជញ្ជូនឈើ)ចំនួន៤គ្រឿង នៅចំណុចនិយាការ(617800-1386021),ស្ថិតក្នុងភូមិបន្ទាយ,ឃុំគោលាប់,ស្រុកចិត្របុរី,ខេត្តក្រចេះ ដែលក្រុមការងារបង្រ្កាបបាន៖

១.ថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៩ ស្ថិតនៅភូមិសណ្តាន់,ឃុំសណ្តាន់,ស្រុកសំបូរ,ខេត្តក្រចេះ។
២.ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៩ ស្ថិតនៅភូមិអូរព្រះ,ឃុំអូរគ្រៀង,ស្រុកសំបូរ,ខេត្តក្រចេះ។

៣.ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៩ ស្ថិតនៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ,ស្រុកស្នួល,ខេត្តក្រចេះ និងស្ថិតនៅភូមិរកាកណ្តាល២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ៕

Related posts

Leave a Comment