មន្រ្ដីបរិស្ថានឈរជើងនៅឧទ្យានជាតិគីរីរម្យ បានសម្ដែងនូវការខកចិត្ដជាខ្លាំង ទៅលើបុគ្គលមួយចំនួន…

ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលអ្នកគ្រប់គ្នាតែងតែហៅថា ឧទ្យានជាតិគីរីរម្យ (Kirirom National Park) គឺជាឧទ្យានជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលទីតាំងរបស់វាស្ថិតនៅចម្ងាយប្រមាណ ១១២គីឡូម៉ែត្រការ៉េ ពីរាជធានីភ្នំពេញ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ០៤ ឆ្ពោះទៅកាន់ខេត្ដព្រះសីហនុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ឬឧទ្យានជាតិគីរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ដែលមានសម្រស់យ៉ាងស្រស់ត្រកាល ហើយលាតសន្ធឹងទៅលើផ្ទៃដីដែលមានព្រៃឈើប្រមាណជិត ៨មុឺនហិចតា។ ឧទ្យានជាតិគីរីរម្យ សំបូរទៅដោយទេសភាពល្អប្រណិត លម្អទៅដោយរុក្ខជាតិចម្រុះ និងដើមឈើធំៗ ជ្រោះទឹកធ្លាក់ជាច្រើនអន្លើ បូករួមនឹងសត្វព្រៃយ៉ាងច្រើនសំបូរបែប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីព្រឹកមិញនេះ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ងាកមកមើលទិដ្ឋភាព បង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Somoeurn Kirirom ដែលគាត់គឺជាមន្រ្ដីបរិស្ថាន ឈរជើងនៅឧទ្យានជាតិគីរីរម្យ បានសម្ដែងការខកចិត្ដជាខ្លាំង ចំពោះបុគ្គលមួយចំនួន ដែលបានអញ្ចើញមកលេងកម្សាន្ដនៅ ថ្មលយគីរីរម្យ ពាក់ខោអាវស្អាតបាទ ជិះសុទ្ធតែរថយន្ដទំនើប និងមានលុយទិញអាហារបរិភោគសុទ្ធតែរបស់ថ្លៃ តែបែរជាគ្មានគំនិត ក្នុងការចោលសំរាម ក្រោយខ្លួនបរិភោគហើយ ដោយមិនព្រមវុិចខ្ចប់កាកសំណល់ ដោយខ្លួនញ៊ាំហើយ បោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវនោះទេ។ មន្រ្ដីបរិស្ថានរូបនេះ បានលើកឡើងឱ្យដឹងថា៖”រីករាយថ្ងៃអាទិត្យ នេះហើយផ្លូវទៅថ្មលយ អត់មានអីត្រូវនិយាយរៀបរាប់ មិនដឹងថ្ងៃណាពួកគាត់យល់”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment