ប្រពៃណាស់! រដ្ឋាភិបាលថៃ ជួយធ្វើផ្លូវរថភ្លើង ប្រវែង​១៤០​គីឡូ ដើម្បីស្រួលដឹកទំនិញមកលក់ឲ្យ​កម្ពុជា…

ឯកឧត្តម​អ្នកនាំពាក្យ​ក្រសួង​សា ធារណការ និង​ដឹកជញ្ជូន ​បានឱ្យដឹងថា​ ក្នុងពេល​ឆាប់ៗ​ ខាងមុខនេះ ​កម្ពុជា​នឹង​ទទួល​បាន​ផ្លូវដែក​មួយ​ខ្សែ​ទៀត​ដែល​ មាន​ប្រវែង​សរុប ១៤០​គីឡូម៉ែត្រ ​ដោយ​ភ្ជាប់ ​ទៅ​ព្រំដែន​ថៃ ​ដើម្បី​សម្រួល​ដល់​ការ​ដឹក ​ជញ្ជូន​ទំនិញ​រ វាង​ប្រទេស​ទាំងពីរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម វ៉ា​ស៊ីម សូ​រិ​យ៉ា អនុរដ្ឋលេខាធិការ និង​ជា​មន្ត្រី​អ្នកនាំពាក្យ​ ក្រសួង​សាធារណការ ​និង​ដឹក ជញ្ជូន ​នៅ​ព្រឹក​ថ្ងៃទី​២៤ កក្កដា ឆ្នាំ​២០២០​នេះ ​បាន​​ឲ្យដឹង​តាម ​ទូរស័ព្ទ​ថា ភាគី​ថៃ​នឹង​ប្រគល់​ផ្លូវដែក​នេះ​នៅ​ខែសីហា​ខាងមុខ​។ ផ្លូវ​នេះ ​នឹង​ពង្រឹង​ផ្លូវដែ ក​ក្នុងស្រុក និង​លើកកម្ពស់​គុណភា ព​នៃ​ការ​ ដឹកជញ្ជូន​ទំនិញ ​រវា ង​ប្រទេស​ទាំងពីរ​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម​ បន្តថា បន្ទាប់ពី​ផ្លូវដែក​ ភាគ​ខាងជើង ​ត្រូវបាន​ធ្វើឱ្យ​ប្រសើរ ដែល​អា ច​ដឹក​បាន ​២០​តោន និង​បង្កើន​ល្បឿន​ពី ៣០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង​ទៅ ៧០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង​។ ​ដោយ​ ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ ​និង​តាម​ព្រំដែន​ថៃ ផ្លូវដែក​ ភាគ​ខាង ជើង​បាន​ជំរុញ​ពា ណិជ្ជកម្ម​ទ្វេភាគី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម​ បាន​បញ្ជាក់ថា ​ថៃ ជា​ប្រទេស​ នាំចូល​ទំនិញ​ធំជាង​គេ ​លំដាប់​ ទី​៧​របស់​កម្ពុជា បន្ទាប់ពី​សហរដ្ឋអាមេរិក ​ជប៉ុន អាល្លឺម៉ង់ ចិន អង់គ្លេស និង​កាណាដា ​ឬ​ស្មើនឹង​៤​ភាគរយ​នៃ ​ការនាំ ចេញ​របស់​កម្ពុជា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ទិន្នន័យ​របស់ ​ស្ថានទូត​កម្ពុជា នៅ​ទីក្រុង​បាង កក​ បានឱ្យដឹងថា ​ពាណិជ្ជកម្ម​ ទ្វេភាគី រវាង​កម្ពុជា​-​ថៃ​មានតម្លៃ​ប្រមាណ​ ៣,១​ពាន់​ លាន​ដុល្លារ ក្នុ ង​រយៈពេល ៤​ខែ​ដំបូង ​ឆ្នាំ​២០២០​នេះ កើន​ឡើង​ជាង​១៨%​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ​២០១៩​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា រដ្ឋាភិបាល ​កម្ពុជា បាន​ចំណាយ​ថ វិកា​ប្រមាណ​ជាង ២២៦​លាន ​ដុល្លារ ដើម្បី​ស្តារ​ផ្លូវដែក​ ភាគខាងត្បូង ​និង​ខាងលិច​ របស់​ប្រទេស ដើម្បី​ធ្វើឱ្យ​ប្រសើរ​ ឡើង​នូវ​ការដឹកជញ្ជូន​។ ក្នុង​ចំណោម ​មូលនិ ធិ​វិនិយោគ មាន​ប្រហែល​ ៨៥​លាន​ដុល្លារ​បានមកពី​ថវិកាជាតិ ខណៈដែល​ នៅស ល់​ជាង ១៤១​លា ន​ដុល្លារ​ទៀត បាន​មកពី​ធនាគារអភិវឌ្ឍន៍អាស៊ី ​និង​ដៃ គូ​អភិវឌ្ឍន៍​ ដទៃទៀត​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment