សិស្សវិទ្យាល័យថៃ ប្រឡូកនយោបាយពេញទំហឹង នាំគ្នាធ្វើបាតុកម្មប្រឆាំងលោក ប្រា​យុទ្ធ ដែរ​…

បាតុកម្ម​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា លាលែង​ពី​តំណែង និង​កែ​រដ្ឋធម្មនុញ្ញ​តាក់តែង​ដោយ​យោធា បន្តធ្វើ​នៅ​ឡើង​នៅ​ថ្ងៃទី​២៤ ខែកក្កដា​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ គេ​ឃើញ​មាន​សិស្ស​ថ្នាក់​វិទ្យាល័យ​តវ៉ា​ប្រឆាំង​មេដឹកនាំ​បច្ចុប្បន្ន​របស់ខ្លួន​ផងដែរ​។ ប្រមុខ​កងទ័ព​ថៃ Apirat Kongsompong បាន​ដាស់តឿន​បាតុករ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការបញ្ចេញ​សារ​របស់​ពួកគេ ពិសេស​កុំ​ប៉ះពាល់​ស្ថាប័ន​ព្រះមហាក្សត្រ​ឲ្យ​សោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​កម្រើក​ឡើងវិញ​ជា​បន្តបន្ទាប់ ក្រោយ​ការប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ​កាលពី​សប្ដាហ៍​មុន​។ ក្រុមបាតុករ បាន​ប្រមូលផ្ដុំ​នៅ​កន្លែង​ផ្សេងគ្នា​នៅ​រាជធានី​បាងកក និង​តាម​ខេត្ត​ខ្លះទៀត​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ សិស្ស​ថ្នាក់​វិទ្យាល័យ​មួយក្រុម​បាន​ជួបជុំគ្នា​នៅក្រោម​តំណក់ទឹកភ្លៀង​វិទ្យាល័យ Triam Udom Suksa នៅ​ថ្ងៃទី​២៤ ខែកក្កដា ដើម្បី​គាំទ្រ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​លោក ប្រា​យុទ្ធ ខណៈ​ការតវ៉ា​ក៏ត្រូវ​បានរៀបចំ​នៅ​សាកលវិទ្យាល័យ Kasetsart ផងដែរ​។ ពួកគេ​គ្នា​លើក​ក្រដាស​បង្ហាញ​ពី​ការមិន​ពេញចិត្ត​របស់ខ្លួន និង​បើក​ពិល​នៅលើ​ទូរ​សព្ទ​ដៃ​របស់​ពួកគេ​។ ពន្លឺ​ពិល​នេះ ក្លាយជា​សញ្ញា​សម្គាល់​ក្នុងការ​តវ៉ា​របស់​បាតុករ​ដែល​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ រំលាយ​សភា លុបបំបាត់​ការបង្ក្រាប​អ្នក​រិះគន់ និង​ចាប់ផ្ដើម​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ខេត្ត Udon Thani ឯណោះ ប៉ូលិស​បានរាប់ចំ​នួន​បាតុករ​ប្រមាណ​៥០០​នាក់​ដែល​ជួបជុំគ្នា​តវ៉ា​ផងដែរ ដែល​ភាគច្រើន​ជា​និស្សិត​សាកលវិទ្យាល័យ និង​សិស្ស​វិទ្យាល័យ​។ បាតុកម្ម​ដូចគ្នានេះ ក៏​មាននៅ​ខេត្ត Nakhon Ratchasima តែ​ចំនួន​អ្នកចូលរួម​មាន​ច្រើនជាងគេ​។ កម្មវត្ថុ​ក៏​មិន​ខុសគ្នា​ពី​ការតវ៉ា​នៅ​ទីតាំង​ផ្សេង​ដែរ គឺ​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ លាលែង​ពី​តំណែង​ដែល​បានមកពី​រដ្ឋធម្មនុញ្ញ​ក្រុម​របស់លោក​សរសេរ​ដែ​ល​ធ្វើ​ឲ្យ​លោក​បន្ត​កាន់អំណាច​ដល់​សព្វថ្ងៃ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ថ្ងៃ​ដដែល​នោះ គេ​ក៏​ឃើញ​មាន​បាតុករ​មួយក្រុម​ទៀត​ពាក់អាវ​លឿង ប្រមូលផ្ដុំ​ខាងមុខ​ទីបញ្ជាការ​កងទ័ពជើងគោក​ថៃ ទី​ដែល​ក្រុម​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ជួបជុំ​នៅ​ដើម​សប្ដាហ៍​នេះ​។ ពួកគេ​បានដាក់​ញ្ញត្តិ​មួយច្បាប់​ឲ្យ​មេបញ្ជាការ​កងទ័ពជើងគោក​លោក Apirat Kongsompong តាមដាន​សារ​របស់​បាតុករ​ម្ខាង​ទៀត​ដែល​ពាក់ព័ន្ធ​ស្ថាប័ន​កំពូល​របស់​ថៃ​។ បើតាម​បាងកក​ប៉ុស្តិ៍ លោក Apirat បាន​ព្រមាន​បាតុករ​កុំ​ធ្វើ​អ្វី​ហួស​ពី​សិទ្ធិ​បញ្ចេញមតិ​របស់​ពួកគេ​៕ អត្ថបទ៖ ថ្មីៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment