នៅចាំក្មេងស្រីម្នាក់នេះទេ? ដែលជួបគ្រោះ​ថ្នា​ក់ ជាមួយឡានដឹកទឹក ត្រូវដេរអស់ ៦០ថ្នេរ, អា​ណិតខ្លោ​ចចិ​ត្តពេក ពេលនេះ ថៅកែហាងពេជ្រ បានទៅជួបផ្ទាល់ហើយ ទិញតុក្កតាលើកទឹកចិត្ត និងជូនថវិកា រហូតដល់ទៅ…(មានវីដេអូ)

ប្រិយមិត្តដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ប្រហែលជានៅចាំបាន ក្មេងស្រី ម្នាក់ អាយុទើប៤ឆ្នាំ បានជួ​បគ្រោះថ្នាក់ចរា​ចរណ៍ ជាមួយឡានដឹកទឹក ហើយត្រូវដេរ រហូតដល់ទៅ ៦០ថ្នេរ។ ក្រោយដឹងរឿងនេះភ្លាម ពេលនេះលោកស្រី ទ្រី ដាណា ជាថៅកែហាងពេជ្រ ដែលមានចិត្តធម៌ បានទៅជួបផ្ទាល់ហើយ ព្រមទាំងបង្ហាញក្តីអាណិ​តខ្លោ​ចចិត្ត ហើយក៏បានទិញតុក្កតាឲ្យ និងជូនថវិកា ១០០០ដុល្លារថែមទៀត។

លោកស្រី ក៏បានបញ្ជាក់បន្ថែមនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “អា​ណិតខ្លោ​ចចិត្ត នៅក្មេងសោះ អាយុទើប៤ឆ្នាំ មកជួបរឿងអា​ក្រក់ ដេរឡើងអស់ 60ថ្នេរ។ ម្ដាយគាត់ថា គ្រោះថ្នា​ក់ចរា​ចរណ៍ជាមួយឡានដឹកទឹក តាំងពីថ្ងៃទី15 នៅកែប។ ឥឡូវ គាត់រវើរវាយច្រើន និយាយច្រើន រករឿងច្រើន ម្ដាយគាត់ថាពិបាកចិត្តណាស់។

សង្ឃឹមថា គា​ត់ឆាប់បានជាសះ​ស្បើយ អា​ណិតណា​ស់ មុខស្អាតផង ខ្លាចតែមានស្នាម ខ្ញុំមានតែផ្ដល់កម្លាំងចិត្តដល់គាត់ ហើយបានជូនថវិកា 1000$ ទុកព្យាបាល​បន្ត។ សួរគាត់ថា ចង់បានអីអត់ គាត់ថាចង់បានតុក្កតាលេង ត្រូវម៉ាច់ហ្មង ទិ​ញទុកឱ្យគា​ត់ស្រាប់”៕

Related posts

Leave a Comment