ដោយយោងតាម ប្រភពព័ត៌មានដែលមានឈ្មោះថា ៖ មហម ខ្មែរមូស្លីម សប្បុរសធម៌ បានសរសេរបង្ហោះជាសាធារណៈថា៖
ពុកម៉ែខ្ញុំក្រីក្រគ្មានលុយយកខ្ញុំទៅព្យាបាលមាត់ឆែបទេ សូមជួយខ្ញុំផងខ្ញុំចង់មានមាត់ល្អដូចគេដូចឯងខ្ញុំមិនចង់មានមាត់អត់ល្អចឹងទេ ខ្ញុំកើតមកបាន3ខែហើយ តើពុកម៉ែពូមីង បងៗអាចផ្ដល់ថវិកាដល់ខ្ញុំបានទេដើម្បីខ្ញុំបានទៅរកពេទ្យព្យាបាល។ គ្រួសារកូនតូចនៅភូមិ,កំពង់ទ្រាស,ខេត្តត្បូងឃ្មុំ ។
សូមសប្បុរសជនទាំងឡាយជួយដល់ក្មេងម្នាក់នេះផង ឃើញហើយមានអារម្មណ៍ថាអាណិតខ្លាំងណាស់ ។
ប្រភព៖មហម ខ្មែរមូស្លីម សប្បុរសធម៌