ដំបូងគេ ខេត្តសៀមរាបត្រៀមរួចរាល់ហើយ ដើម្បីទទួលអ្នកទេសចរអំឡុងពេលឈប់សម្រាកជំនួសបុណ្យចូលឆ្នាំខាងមុខ…

កិច្ចប្រជុំពិភាក្សារវាងអាជ្ញាធរខេត្តសៀមរាបជាមួយក្រុមប្រតិបត្តិករ ដើម្បីត្រៀមលក្ខណៈកន្លែងស្នាក់នៅ និង តំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបសម្រាប់ទទួលភ្ញៀវ ទេសចរមកកម្សាន្តក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងាររយៈពេល ៥ ថ្ងៃ នៅខែសីហា ខាងមុខនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២០ ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានលើកឡើងថា ក្នុងពេលឈប់សម្រាកនេះ សូមអាជីវករដែលជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន ត្រៀមទទួលភ្ញៀវទេសចរជាតិ ទោះបីស្ថានភាពភ្ញៀវទេសចរអន្តរជាតិពុំទាន់មានការកើនឡើងក៏ដោយ តែទោះជាយ៉ាងណាត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ។ ម្យ៉ាងទៀត ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប គឺមានស្ថានភាពល្អដោយអាជ្ញាធរគ្របលំដាប់ថ្នាក់បានសហការគ្នាក្នុងការទប់ស្កាត់ និង តាមដានជាប្រចាំ ពិសេសបានធ្វើចត្តាឡីស័កដល់បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស ។

ឯកឧត្តម ក៏បានបន្ថែមថា បញ្ហាកូវីដ-១៩ នេះ ក៏ពុំទាន់មាននរណាម្នាក់បានស្លាប់ផងដែរ ប៉ុន្តែយើងត្រូវប្រកាន់ភ្ជាប់នូគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៕

Related posts

Leave a Comment