សម្ដេច ហ៊ុន សែន ថាមិនអាចទុកពលរដ្ឋ​ចោល​នៅក្រៅ​ប្រទេសទេ​ ទោះ​បីជា​អ្នក​ចូល​មក​មួយ​ចំនួន​បាន​ឆ្លង​ជំងឺ ​កូវីដ​១៩ក្ដី​…

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋខិតខំពាក់ម៉ាស់ដើម្បីការពារជំងឺឆ្លងកូវីដ១៩ ជាពិសេសពាក់ម៉ាស់នៅពេលចាំបាច់ និងនាំគ្នាប្រើប្រាស់ក្រមាដើម្បីគាំទ្រផលិតក្នុងស្រុក ខណៈសម្ដេចបានបញ្ជាក់ថា រដ្ឋាភិបាលមិនអាចទុកពលរដ្ឋនៅក្រៅប្រទេសចោលដូចមុនឡើយ និងថ្វីត្បិតជំងឺកូវីដ១៩នៅក្នុងពិភពលលោកមិនទាន់ថមថយក្ដី។

សម្ដេចថា៖«សុំអំពាវនាវឱ្យពាក់ម៉ាស់ ហើយដើម្បីសន្សំសំចៃ គឺគប្បីប្រើប្រាស់ម៉ាស់ក្រមា។ ឥឡូវនេះ សុំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពីជំងឺកូវីដ ហើយឥឡូវនេះ ពលរដ្ឋពាក់ម៉ាស់ គឺកាន់តែតិចទៅៗ។ »។

សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវពលរដ្ឋដែលត្រូវធ្វើដំណើរដើរលេងកម្សាន្តនៅថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហា ខាងមុខនេះ គឺត្រូវជៀសវាងការប្រមូលផ្ដុំទ្រុងទ្រាយធំ ដើម្បីចៀសវាងការរីករាលដាលជំងឺកូវីដ។

សម្ដេចថា៖«កុំយល់ច្រឡំនិងឃោសនាថា កម្ពុជាក្ដៅអ៊ីចឹង កូវីដវាងាប់ មិនមែនអ៊ីចឹងទេ គឺកុំយល់ច្រឡំ។ ត្រូវតែប្រុងប្រយ័ត្ន ដំណាក់កាលនេះមិនទាន់ផុតរលត់ទេ។ ប្រទេសក្នុងពិភពលោកចាប់ផ្ដើមបើកបិទ(ប្រទេសឬទីក្រុង)។ យើងបានចាប់ផ្ដើមបើកតាមដំណាក់ ឥឡុវនឹងបើកសាលារៀនខ្លះ រាប់ទាំងសាលារៀនជនបរទេស»៕

Related posts

Leave a Comment