ខេត្តប៉ៃលិន៖ ម្ចាស់គោបាមានការសោកស្តាយដែលកន្លងមកឈ្មួញក៏ធ្លាប់សួរចរចាទិញក្នុងតម្លៃជាង៣.០០០ដុល្លារ អាមេរិកបែរជាត្រូវរ ន្ទះបា ញ់ ងា ប់កាលពីរសៀលថ្ងៃទី២១កក្កដា២០២០។
ម្ចាស់គោឈ្មោះ ភីអាយុ៤១ឆ្នាំភេទប្រុស,ប្រពន្ធឈ្មោះឆ វៀតអាយុ៣៨ឆ្នាំ។ គាត់បានរៀបរាប់ថា មុនពេលកើតហេតុគាត់បានដឹកគោទាំង៣ក្បាលទៅចងឱ្យស៊ីស្មៅនៅខាងក្រោយផ្ទះក្បែរដើមក្រសាំង និងដើមអំពិលបារាំង។
លុះដល់ពេលរសៀល ស្រាប់តែមេឃខ្មៅអួរអាប់ និងមានភ្លៀងធ្លាក់លាយឡំដោយផ្លេ កបន្ទោរ និងមានរន្ទះ បា ញ់ដើមឈើ បណ្តាលឱ្យបាក់មែក ហើយធ្លាក់ប៉ះចំគោបារបស់គាត់ងា ប់នៅនឹងកន្លែងតែម្តង ។
ប្រភពដដែលបន្តទៀតថា ក្រោយពីរន្ទះបា ញ់ងា ប់គោបារបស់គាត់ ត្រូវឈ្មួញចុះទិញតម្លៃ១,០០០ដុល្លារប៉ុណ្ណោះដោយឈ្មួញមកពីស្រុករតនមណ្ឌល ខេត្តបាត់ដំបង ទិញយកទៅកាប់សាច់លក់ឱ្យម៉ូយ។