ញាក់សាច់ ! ស្ងាត់ៗ ពេជ្រ សោភា បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយនេះបាត់ អ្នកគាំទ្រឃើញភ្លាម នាំគ្នាចូល comment ភ្លែត ថា…

មហាជនជច្រើន ក៏ដូចជាអ្នកគាំទ្រ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ពេជ្រ សោភា គឺជាតារាចម្រៀងដ៏ល្បីមួយរូបប្រចាំផលិតរស្មីហង្សមាស។ តារារូបនេះ នៅតែឋិតនៅក្នុងបេះដូងអ្នកស្តាប់ មិនចេះតិចអ្នកទេ រហូតមកទល់ពេលនេះ តាមរយៈចម្រៀងដ៏ពីរោះៗកន្លងមក ទាំងបទថ្មី និងបទចាស់ផងដែរ កាន់តែស្តាប់ កាន់តែជាប់ចិត្ត ពិសេសនោះគឺបទទាក់ទងនឹងមនោសញ្ចេតនាតែម្តង។

ក្រៅពីវិស័យសិល្បៈ តារារូបនេះ ក៏មានចិត្តសប្បុរសធម៌ផងដែរ ព្រោះតែងតែបង្ហាញសកម្មភាពជួយអ្នកត្រូវការជំនួយជាចាំបាច់ ដែលកើតចេញពីក្តីអាណិត ដល់អ្នកទំាងនោះ។

ងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ ពេជ្រ សោភា ម្តង ក៏មិនណយឡើយ ។ ជាក់ស្តែង នៅប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញ សោភា បានបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ ក្នុងបណ្តាញសង្គម អ៊ីនស្តាក្រាម របស់ខ្លួន មើលទៅពិតជាធំខ្លាំងណាស់។

ក្រោយឃើញរូបភាពមួយសន្លឹកនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់ និង comment ថា ៖ wow កប់ណាស់ ជេៗ, សូមអបអរសាទរ ព្រមទាំងនៅមានពាក្យសរសើរ និងអបអរសាទរជាច្រើនទៀត ដែលគ្រប់គ្នាគិតថា នេះពិតជាផ្ទះវីឡា របស់ តារាចម្រៀង ពេជ្រ សោភា តែម្តង៕

Related posts

Leave a Comment