ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗកន្លងទៅនេះ លោក G-Devith បានទិញកំពូលរថយន្ដ ម៉ាក Roll Royce Ghost ដែលបំពាក់ស្លាកលេខ ភ្នំពេញ 2BO-7777 ជូនទៅដល់កញ្ញា ទេព បូព្រឹក្ស សម្រាប់ជាកាដូ ក្នុងខួប Anniversary ៤ឆ្នាំ របស់អ្នកទាំងពីរ បន្ទាប់ពីពួកគាត់ បានខិតខំតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ទម្រាំតែមានថ្ងៃនេះ ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន ប៉ុន្ដែបែរជាជាត្រូវបានមតិមហាជនមួយចំនួនតូច បានធ្វើការរិះគន់មកលើអ្នកទាំងពីរទៅវិញ។
ជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះ លោក G-Devith ក៏បានសម្រេចចិត្ដសាងផ្នួស គ្រងស្បង់ជីពរ ជាព្រះសង្ឃ ព្រោះតែចង់មានពេលវេលាស្ងប់ស្ងាត់ ដើម្បីស្វែងយល់ពីព្រះធម៍ ប៉ុន្ដែរូបលោកមិនបានបញ្ជាក់ច្បាស់លាស់អំពី ពេលវេលាជាក់លាក់ណាមួយ និងលាចាកសិក្ខាបទ ដើម្បីវិលត្រលប់មកវិថីសិល្បៈវិញនោះទេ។
យ៉ាងណាមិញ ស្រាប់តែព្រឹកនេះដែរ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ រថយន្ដ Roll Royce Ghost របស់លោក G-Devith ដែលទិញជាកាដូជូនកញ្ញា ទេព ពូព្រឹក្ស កាលពីថ្ងៃមុននោះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ធ្វើការកក់សម្គាល់ថា គឺមានបិទ Sticker ពណ៍ខ្មៅ លាយពណ៍ទឹកប្រាក់ ដែលផ្ទុយពីពណ៍ដើមនៃរថយន្ដ នៅក្នុងប័ណ្ណសម្គាល់យាន្ដយន្ដ ដែលការពិតមានពណ៍ ស ទៅវិញ។
ក្នុងនោះដែរ លោក ផែង វណ្ណៈ បានលើកឡើង អំពីរថយន្ដ ខាងលើនេះថា៖”រថយន្តតែ១ តែម្ចាស់ចង់ដូរពណ៌ ហេីយយកទៅបិទស្ទីកគ័រ ទេីបធ្វេីអោយមហាជនយល់ច្រលំថាជារថយន្ត ២ ប្រេីស្លាកលេខតែ ១។ ដូច្នេះមិនមែនរថយន្ត ២ ប្រេីលេខតែ ១ ទេ សូមបងប្អូនមេត្តាជ្រាប។
តែម្ចាស់រថយន្ដមិនគួរបិទស្ទីកគ័រដូរពណ៌បែបនេះទេ ព្រោះខុសច្បាប់ ។ យកល្អ ម្ចាស់រថយន្តគួរតែបកស្ទីកគ័រចេញទុកពណ៌ ស ដែលជាពណ៌ចុះបញ្ជីទទួលស្គាល់នៅអគ្គនាយកដ្ឋានដឹកជញ្ជូនទៅ កុំអោយមហាជនយល់ច្រលំ រិះគន់មកលេីអគ្គនាយកដ្ឋានដឹកជញ្ជូន“។