សូមចូលរួមរំលែកទុក្ខផង! បុរសម្នាក់ស្លា ប់អំឡុងពេលធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ តែមន្រ្តីជំនាញថាជាករណីស្លា ប់ដោយសារតែ…

ត្បូងឃ្មុំ៖ លោកកែវ វណ្ណៈប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២០នេះបានឲ្យដឹងថា មានបុរសជនជាតិខ្មែរម្នាក់បានស្លា ប់អំឡុងពេលធ្វើចត្តាឡីស័ក នៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង,ស្រុកក្រូចឆ្មារ,ខេត្តត្បូងឃ្មុំ។ តែមន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច្ច័យសាកសពបុរសនោះ ហើយសន្និដ្ឋានថាគឺគាត់ស្លា ប់ដោយសា រខ្យល់គ ខណៈមុនពេលស្លា ប់បុរសរូបនេះបានប្រើ ថ្នាំផ្តាសាយយកមកលេបផងដែរ។

លោកកែវ វណ្ណៈបានឲ្យដឹងទៀតថា៖ជនជាតិខ្មែររូបនេះបាន ស្លា ប់នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០វេលាម៉ោងប្រហែល៧៖៣០យប់មិញ អំឡុងពេលធ្វើចត្តាឡីស័កបាន៣ថ្ងៃជាមួយនឹងអ្នកធ្វើចត្តាឡីស័កចំនួន១០នាក់។ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងបន្ថែមថា បុរសជនជាតិខ្មែរនេះគឺជាអ្នកឆ្ល.ងដែនតាមផ្លូវគោកមកពីម៉ាឡេស៉ី ដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃមុនចូលមកដល់កម្ពុជាវិញ។

បើតាមប្រធានមន្ទីរសុខាភិបាលខេត្តថាជ.នរ.ង.គ្រោះស្លា.ប់មិនបណ្តាលមកពីជំ.ងឺកូវីដ១៩នោះឡើយ ដោយសារខាងគ្រូពេទ្យមិនទាន់បានយកសំណាកទៅពិនិត្យនៅឡើយនោះទេ។

សូមបញ្ជាក់ថា៖ រហូតមកដល់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវី ដ១៩ចំនួន១៩៨នាក់ ដែលក្នុងនោះមាន១៤២នាក់បានជាសះស្បើយនិង៥៤នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈដែល២នាក់ជាពលរដ្ឋអាមេរិកសម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ ថ្វីដ្បិតតែមានករណីឆ្ល ងថ្មីៗនេះក៏ដោយ ប៉ុន្តែករណីទាំងនោះសុទ្ធសឹងតែជាករណីនាំចូល ដោយមិនទាន់មានការឆ្ល ងចេញពីពលរដ្ឋនៅក្នុងប្រទេសឡើយ៕

Related posts

Leave a Comment