សមត្ថកិច្ចឃាត់ខ្លួនស្រ្តីជនជាតិវៀតណាម ម្នាក់បន្ទាប់ពីយកខ្សែកកាឡៃ បន្លំដូរយកបន្តោងខ្សែកមាសសុទ្ធ…

ពោធិ៍សាត់៖ កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២២ខែកក្កដ ឆ្នាំ២០២០នេះមានករណីឆបោក នៅត្រង់ចំណុចផ្សារសាមគ្គីក្រគរថិតក្នុងភូមិអន្លង់ត្នោត,ស្រុកក្រគរ,ខេត្តពោធិ៍សាត់។

ជន.សង្ស័.យឈ្មោះ ង្វៀង ធីទៀង ភេទស្រីអាយុ៥៤ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដជន សង្ស័យបានមកពីខេត្តសៀមរាបស្នាក់នៅផ្ទះបណ្ដែតទឹកនៅឃុំកំពង់លួង,ស្រុកក្រគរ,ខេត្តពោធិ៍សាត់ ។

យោងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឡេង គឹមហេង ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិផ្សារ,ឃុំអន្លង់ត្នោត,ស្រុកក្រគរ,ខេត្តពោធិ៍សាត់ នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០ នៅវេលាម៉ោង៩និង៣០នាទីបានបញ្ជាក់ថាខ្លួនកំពុងអង្គុយលក់មាសនិងដូរលុយនៅក្នុងតូបផ្សារសាមគ្គីក្រគរស្ថិតនៅភូមិផ្សារ,ឃុំអន្លង់ត្នោត,ស្រុកក្រគរខេត្តពោធិ៍សាត់។មានជនសង្ស័យឈ្មោះ ង្វៀង ធីទៀង បានយកមាសកាឡៃមកដូរនឹងខ្សែករបស់

ខ្លួនទម្ងន់១តម្លឹងមាសសុទ្ធហើយឱ្យខ្លួនយកបន្តោងខ្សែកចំនួន២ជីហើយខ្លួនបានសួរទៅវិញថាយកបន្តោងរូបអីគេគាត់មិនឆ្លើយទេពេលនោះខ្លួនក៏យកខ្សែកដែលគាត់ដូរដាក់ក្នុងប្រអប់មាសហើយកាន់ទៅមានទម្ងន់ស្រាលហើយឃើញពណ៌មិនប្រក្រតីខ្លួនក៏ចាប់កអាវស្រីម្នាក់នេះរួចហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្រុកក្រគរឲ្យជួយអន្តរាគមន៍ទាន់ពេលវេលានិងនាំខ្លួនជនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក។

បច្ចុប្បន្នជន សង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរតាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២០នៅវេលាម៉ោង១៤និង២៩នាទីដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Related posts

Leave a Comment