មន្ទីរសុខាភិបាលខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បាន បញ្ជាក់ថា ករណីផ្ទុះជំ ងឺម្យ៉ាង ដែលចេញកន្ទួលក្រហម ឡើងកំដៅ ខុស ធម្មតា នៅក្រុងប៉ោ យប៉ែ ត បាន កើនដល់ បីភូមិ និង បានប៉ះពាល់ ដល់ពលរដ្ឋ ឬអ្នកមា នបញ្ហាសុខភាព កើនដ ល់ ជិត ១០០ នាក់។ ឯមន្ត្រីសុខា ភិបាល និងគ្រូពេទ្យ បានសន្និដ្ឋានបឋមថា អាច ជាជំ ងឺគ្រុន ឈីក និង កញ្ជ្រិល ឬ ស្អូច ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធាន មន្ទីរសុខាភិបាល ខេត្តបន្ទាយ មា នជ័យ បានអោ យដឹង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះថា៖ មកទល់ ពេលនេះ ក្រុមឆ្លើយ ត បបន្ទាន់ (RRT) នៃមន្ទីរសុ ខាភិបា លខេត្ត និងកម្មវិធីផ្តល់ថ្នាំបង្ការ សហកា រជាមួយ អាជ្ញាធ រមូ លដ្ឋាន បានបន្តចុះ អន្តរាគ មន៍ ស្រាវជ្រាវ និង បូម ឈា មអ្នកសង្ស័យ (អ្នកមាន បញ្ហាសុខភាព) ដែល មានគ្រុន ក្តៅ កន្ទួលក្រហមលើ ស្បែក មាន ឈឺ សាច់ ដុំ និងឈឺ សន្លាក់ដៃជើង ចំនួន ៩២ នាក់ (ស្រី៥១នាក់) នៅភូមិក្បាល កោះ ភូមិ ប៉ោ យប៉ែត និងភូ មិព្រៃគប់ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោ យប៉ែត ។
លោកបានបន្តថា៖ ក្នុង នោះ មានអ្នកជំ ងឺចំនួន ១១ នាក់ / ស្រី៤នាក់ បានអ នុញ្ញាតអោ យ សម្រាក តាមដាន និងព្យាបាល នៅមន្ទីរពេទ្យបង្អែក ក្រុង ប៉ោយ ប៉ែត។ មកដ ល់ម៉ោង ១១ននិង៣០ នាទី នាថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា សុខភាពអ្នកជំងឺ បាន ធូរស្បើយ ជាធម្មតា វិញហើយ ។
បើយោងតាមលោក វេជ ជ បណ្ឌិត រឿន សុធី មន្ត្រីក្រុមឆ្លើយតប បន្ទាន់ (RRT) នៃមន្ទីរសុខា ភិបាលខេត្ត បានអោយដឹងថា៖ ក្រុមកា រងារ បានបូម ឈា ម អ្នកស ង្ស័ យ ដើម្បីរក មើលជំងឺ គ្រុនឈីក (Chikungunya), ជំងឺស្អូច ឬកញ្ជ្រិល (Measles or Rubella) ។និងយកសំ ណាករកមេ រោគជំ ងឺកូ វីដ១៩ ផងដែរ ។
ក្រុមឆ្លើយតបបន្ទាន់នេះបាន សន្និដ្ឋានបឋម៖ ” ជារួមបញ្ហាជម្ងឺដែល កើតឡើងខា ងលើអាចជា: ករណីគ្រុនក្តៅមានកន្ទួល និងឈឺសន្លាក់ គឺ ស ង្ស័ យ ជំ ងឺគ្រុនឈីក (Chikungunya)រឺ ក៏អាចជា ជំងឺស្អូច រឺកញ្ជ្រិល (Measles or Rubella) ” ។
ក្រោយឃើញលទ្ធផល បណ្តោះអា សន្ននេះ លោ កវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បាន បញ្ជាក់ថា៖ ការអន្តរា គមន៍បន្ទាន់ មន្ត្រីសុខាភិបាល គ្រូពេទ្យ និងក្រុមការងារ ពា ក់ព័ន្ធ ពិសេសការជ្រោម ជ្រែង ពីក្រសួងសុខាភិ បាល ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដា ក់ ចេញ អោយបន្ត អនុវត្ត ចាត់វិធា នការប ន្ទាន់ បន្ថែម ទៀតមាន៖ ទី១ ផ្តល់ការអប់រំសុខភាព អំពីអនាម័ យបរិស្ថាន អនា ម័ យខ្លួនប្រាណ សុវត្ថិភាពចំណីអា ហារ និងវិធីប ង្ការជំងឺឆ្លងផ្សេងៗ។ ទី២ បំផុសអោ យមា នការចូលរួម សម្អាត បរិស្ថាន និងបំបា ត់ជំ រកមូសខ្លា និងទី៣ ការបា ញ់ថ្នាំ សម្លាប់ជម្រកមូស ខ្លា នៅភូមិ គោលដៅ និងទីសាធារណៈ។
លោកបានបន្តថា មន្ទីរសុខាភិ បា លខេត្ត បន្តការខិតខំ ចុះស្រាវជ្រាវ និង អន្តរា គមន៍ រាល់បញ្ហា សុខភាព ដែលអាចកើតឡើង ជាយថា ហេតុ ក្នុងមូលដ្ឋាន ដោយស ហកា រជាមួយ អាជ្ញាធ មូលដ្ឋាន និងសូមអំពាវនាវ អោយប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព មកទទួល សេវា នៅ មណ្ឌល សុខភាព និង មន្ទីរពេទ្យបង្អែក ដែល នៅជិតផ្ទះបំផុត។
ម្យ៉ាង ទៀត នៅពេល ទទួល លទ្ធផល នៃការវិភាគ ឈា ម ដោយ វិទ្យាស្ថានប៉ាស្ទ័រ ឫវិទ្យាស្ថា នស្រាវជ្រាវ សុខភាពសាធារ ណៈ មន្ទីរសុខាភិ បាលខេត្ត និង ផ្តល់ព័ត៌ មាន ជូនសា ធារណៈជន បងប្អូនប្រ ជាពលរដ្ឋ អោយជ្រាបបន្ថែមពិស្តារ ៕