បរទេស៖ សត្វដំរីដ៏កម្សត់០១ក្បាលរបស់ប្រទេសប៉ាគីស្ថាន ដែលមានឈ្មោះKaavanត្រូវបានបញ្ជូនមកជួយសង្គ្រោះ ក្នុងដែនជំរកអភិរក្សសត្វដំរីនៅកម្ពុជា។ ការជួយសង្គ្រោះនេះ ធ្វើឡើងបន្ទាប់ពីមនុស្ស៤សែននាក់ បានធ្វើញត្តិទាមទារឲ្យមានការដោះលែងសត្វដំរីពីសួនសត្វមួយកន្លែង ក្នុងរដ្ឋធានីប៉ាគីស្ថាន។
សួនសត្វនោះត្រូវបានចោទថា ដា.ក់ច្រវា.ក់ជើង គ្មានការផ្ដល់ចំណី និងមើលថែ Kaavan មិនត្រឹមត្រូវ បើទោះជាដំរីនេះ មានវ័យរហូតដល់ជិត៤០ឆ្នាំទៅហើយក្ដី។
តុលា.ការបានសម្រេចឲ្យមានការដោះលែងដំរីកម្សត់Kaavan ហើយកម្ពុជានឹងក្លាយជាផ្ទះថ្មីរបស់ដំរីនេះ នៅក្នុងដែនអភិរក្សសត្វដំរី ដែលមានដំរី៨០ក្បាលផ្សេងទៀតកំពុងរស់នៅយ៉ាងសុខសាន្តជាមួយធម្មជាតិ៕