កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងក្តីរន្ធត់ជាខ្លាំង ក្រោយ ឃើញ ហេតុការណ៍មួយបានកើតឡើង ដោយមានករណីអគ្គិភ័យឆេះសិប្បកម្មលក់ហ្គាស់ លក់ខ្យល់អុីដ្រូសែន និងថ្មស្អុយ សម្រាប់កែឆ្នៃផ្សេងៗ ដែលមានទីតំាងស្ថិតនៅ ផ្ទះលេខ ៣៦ ផ្លូវលេខ ៦៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាធានីភ្នំពេញ។
នៅក្នុងហេតុការណ៍ដ៏សែនអាក្រក់មួយនេះ បានឆក់យកជីវិតមនុស្សដល់ទៅ ០៤ នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ០៥ នាក់។
ក្នុងនោះ គេក៏បានឃើញបងប្រុសម្នាក់ឈ្មោះក្នុងហ្វេសប៊ុក Klang KN ហ៊ានប្រថុយជីវិត ដើម្បីចូលទៅរកកូនស្រីម្ចាស់ផ្ទះ ដែលកំពុងជាប់ខ្លួន ក្នុងផ្ទះ កំពុងឆាបឆេះខ្លាំង ទំរាំរកឃេីញនៅលេីឡៅតឿ រួចបីយកចេញមកខាងក្រៅ រត់រកឡានពេទ្យបញ្ជូនទៅសង្គ្រោះ តែអកុសលក្មេងស្រីដែលជាកូនម្ចាស់ផ្ទះបានស្លាប់បាត់ ទៅហើយ។
ទោះជាយ៉ាងណាក្តី មហាជនជាច្រើន ពេញចិត្តយ៉ាងខ្លាំង ទៅហ្នឹងទង្វើររបស់បងប្រុសម្នាក់នេះ ហើយក៏មានសប្បុរសជនជាច្រើន បានជូនថវិកាមួយចំនួន ដល់លោកជាការលើកទឹកចិត្ត ជាហូរហែ ផងដែរ។
ចំណែក ម្សិលមិញនេះ នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ មានសប្បុរសបានជូនថវិកាលោកទៀតហើយ។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកឈ្មោះ “ជន អនា ថា” បានបញ្ជាក់បន្ថែមថា ៖ “បងស្រី Mango Love ជូនថវិការប្អូនប្រុស100$ បងបារាំងម្ចាស់យានដ្ឋានជុសជលរថយន្តនៅវត្តភ្នំ20$ដល់ប្អូនប្រុស Klan Kh ដែលបានលះបង់ និងចូលទៅជួយក្មេងស្រី ដែលកំពុងឆេះក្នុងគ្រោះអគ្គិភ័យ ដែលបណ្តាលអោយមនុស្ស៤នាក់ស្លាប់ ក្នុងភ្នក់ភ្លេីង កាលពីប៉ុន្មានថ្ងៃមុន នៅនខណ្ឌដូនពេញ។ អរគុណទឹកចិត្តអ្នកដ៏ទៃ”៕