ក្រសួងមហាផ្ទៃ បានបដិសេធជន បរទេសប្រមាណជាង ប្រាំរយនាក់ ភាគច្រើនត្រូវគេ ដឹងថា ជាជនជាតិ វៀតណាម ដែលច ង់ចូលសញ្ជាតិ កម្ពុជា ខណៈពួកគេ ទាំងនោះ បានមករស់ នៅប្រទេសកម្ពុជា ជាយូរមក ហើយ ប៉ុន្តែគ្មាន លិខិតស្នាម ច្បាស់លាស់ ហើយក៏មិនមានជា ប់សែស្រឡាយ ខ្មែរដែរ នោះ។
នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គនាយក នៃអគ្គនា យកដ្ឋាននគរបា លអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែកក្កដា នេះ បានប្រាប់ក្រុម អ្នកយកព័ ត៌មានថា មានជនបរទេស ប្រមាណជាង ប្រាំរយនាក់ បានប្តឹង ទាមទារសុំចូល សញ្ជាតិខ្មែរ ប៉ុន្តែក្នុងចំ ណោមអ្នកទាំង ប្រាំរយនាក់នោះ ភាគច្រើន គឺមិនត្រូវបាន អនុញ្ញាត ឲ្យចូលនោះឡើយ ដោយសារ តែពួកគេ មិនមានជា ប់សាច់ ឈា មជាខ្មែរ បើទោះបី ជាក្នុងឯកសារ បញ្ជាក់ថា ពួកគេបានមករស់នៅប្រទេស កម្ពុជារាប់ សិបឆ្នាំក៏ដោយនោះ។
នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៧ឆ្នាំ ពោលគឺចាប់តាំងពី ឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០២០ ជនបរទេសចំ នួនជិ តពីរម៉ឺននាក់ ស្មើ១០៤សញ្ជាតិ ត្រូវបាន បណ្ដេញ ចេញពីកម្ពុជា ដែលក្នុងចំនួននេះ គឺជនជាតិវៀតណាម និងជនជាតិចិន ច្រើនជាងគេ។
នាយឧត្តមសេនីយ៍រូបនេះ បានបញ្ជាក់ថា នាពេលសព្វថ្ងៃនេះ មានជនបរទេស គ្រប់ជាតិសាសន៍ កំពុងរស់នៅប្រទេសកម្ពុជា ទាំងទេសចរ និងអ្នកវិនិយោគ ប្រមាណជាង ១៦ម៉ឺននាក់ ខណៈពួកគេទាំង នោះ ត្រូវបា នចុះបញ្ជីការត្រឹមត្រូវតាមច្បាប់ នៃអគ្គនាយ កដ្ឋាននគរ បាលអន្តោប្រវេសន៍៕