សម្តេច ហ៊ុន សែន បានប្រកាសថា ៖ ទោះបីកម្ពុជារងផល ប៉ះពាល់ដោយសារជំងឺ កូវីដ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា មិនកាត់ប្រាក់ខែមន្ត្រីរាជការឡើយ…

(ភ្នំពេញ)៖ សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋា​ភិ​បាលកម្ពុជា នៅមាន​លទ្ឋភាព​ក្នុងការបើកប្រាក់ខែដល់មន្រ្តីរាជការ ដោយមិនទាន់យកលុយ​បរទេស មកដោះ​ស្រាយបញ្ហាសង្គមនោះទេ។ សម្ដេចតេជោបានលើកឡើងថា មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបើកប្រាក់ដល់មន្រ្តីរាជការនិងបើកមួយខែចំនួនពីរដងដដែលហើយពុំមានកាត់ប្រាក់ខែដូចបណ្ដាប្រទេសមួយចំនួននោះទេ។

សម្ដេចតេជាបានមាន​ប្រសាសន៍​បញ្ជាក់​ថា រដ្ឋាភិបាលមិនដួលរលំឡើយហើយក៏មិនទាន់យក​លុយ​បរទេសមកដោះស្រាយបញ្ហាសង្គមដែលមានការប្រឈមជាមួយជំងឺកូវីដ-១៩ដែរ។ តាម​ប្រសាសន៍​រ​បស់សម្ដេចនាយករដ្ឋមន្រ្តី បច្ចុប្បន្នកម្ពុជាអាចប្រមូលចំណូលពី​វិស័យនានាបានខ្ទង់៤០០​លាន​ដុល្លារក្នុងមួយខែៗខណៈការចំណាយលើប្រាក់ខែមន្រ្តីរាជការអស់ប្រមាណជាង២០០លានដុល្លារប៉ុណ្ណោះ៕

Related posts

Leave a Comment