ប្រយ័ត្នឲ្យបានខ្ពស់រដូវកាលមានភ្លៀងធ្លាក់! កម្មការិនីរោងចក្រពីរនាក់ត្រូវរ ន្ទះ បា ញ់ស្លា ប់ម្នាក់និងរង របួ សម្នាក់

ខេត្តកំពង់ចាម ៖ហេតុការណ៍​​​​ រន្ទះ បា ញ់​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាចថ្ងៃ​ទី​២០ខែកក្កដាឆ្នាំ២០២០ម្សិលមិញនេះនៅ​ចំណុច​លូ​ខាងកើតស្ថិត​ក្នុងភូមិ​ស្រម៉​រី,ឃុំ​ស្រម៉រ,ស្រុក​ជើងព្រៃ,ខេត្តកំពង់ចាម ។

នារី​រ ង​ គ្រោះ ដែល​ត្រូវ ​រន្ទះ បា ញ់ ​បណ្តាល​ឲ្យ​ស្លា ប់ មានឈ្មោះ ដ​ន គុយ​អេ​ង អាយុ​២២​ឆ្នាំមុខរបរ​កម្មការិនី​រោងចក្រ​ស្កា​យ​ណាយមាន​លំនៅ​ភូមិ​ត្នោត​បាក់,ឃុំ​ត្រពាំង​គរ,ស្រុក​ជើងព្រៃ(​ជា​អ្នក​ជិះពីក្រោយ​)។

ចំណែក​នារី​រ ង ​របួ ស ស្រាលមានឈ្មោះ យាន សុខ​អ៊ា​ន់ អាយុ​២២​ឆ្នាំមុខរបរ​កម្មការិនី​រោងចក្រ​ស្កា​យ​ណាយមាន​ទីលំនៅ​ភូមិ​ត្នោត​បាក់,ឃុំ​ត្រពាំង​គរ,ស្រុក​ជើងព្រៃ(​ជា​អ្នក​បើក​ម៉ូតូ​)។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុបានអោយ​ដឹង​ថានារី​រ ង​ គ្រោះ​ ទាំង​២​នាក់ធ្វើការ​រោងចក្រ​ស្កា​យ​ណាយ​ជាមួយ​គ្នាហើយ​រាល់ថ្ងៃអ្នក​ទាំង​២​នាក់តែង​ជិះ​ម៉ូតូឌុប​គ្នា​មក​ធ្វើការនិង​ត្រឡប់​ទៅ​ផ្ទះ​វិញជា​ប្រចាំលុះ​មក​ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើគេ​ឃើញ​នារី​ទាំង​២​នាក់ទើបនឹង​ចេញពី​ធ្វើការគាប់​ជួន​មេឃ​រកកល់ក៏​ចាប់ផ្តើម​ធ្លាក់​ភ្លៀង​ល្មម ខណៈ​នារី​ទាំង​២​នាក់មិន​បា​នរក​កន្លែង​ជ្រក​ភ្លៀង​ទេនៅ​តែ​បន្ត​ជិះ​ម៉ូតូឌុប​គ្នាសំដៅ​ទៅ​ផ្ទះ​វិញស្រាប់តែ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ រន្ទះ​ បាន​បា ញ់បណ្តាល​ឲ្យ​នារី​រ ង ​គ្រោះជា​អ្នក​បើក​ម៉ូតូ គ្រាន់តែ​រ ង​រ បួ ស.ស្រាល​ប៉ុណ្ណោះអកុសល​នារី​រ ង​ គ្រោះ​ ដែល​រួម​ដំណើរ​ពីក្រោយបែរជា​បាត់បង់​ជីវិតនៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម ។

ក្រោយ​កើតហេតុសមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ជួយ​អន្តរាគមន៍ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ស.ព.រួច​បញ្ជាក់​ថានារី​រ ង​ គ្រោះ ពិតជា​ស្លា ប់​ដោយសារ រន្ទះ បា ញ់​ប្រាកដ​មែនសា ក ស ព ​នារី​រ ង​ គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ក្រុម​គ្រួសារដើម្បី​រៀបចំ​ធ្វើបុណ្យតាម​ប្រពៃណី ៕

Related posts

Leave a Comment