ទេព បូព្រឹក្ស ជិះឡានលំដាប់សេដ្ឋី Rolls-Royce ប្រជែងនឹងតារាស្រី២នាក់ បានប្តីជាឧកញ៉ា…

នៅខែកក្កដា ឆ្នាំ២០២០នេះ គេឃើញមាន តារាប្រុសស្រីល្បីៗ ជាច្រើនដួងប្រជែងគ្នាលេ ងម៉ូដរថយន្ដទំនើបៗ ក្នុងនោះ មានតារាស្រី ដល់ទៅ១១ដួង ជិះ Lexus LX 570 និងតារាមួយ ចំនួនទៀតនិយមជិះ Range Rover , Porsche , Mazda , BMW , Lexus NX 200t , Audi និង Chevrolet ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក សម្រាប់ រថយន្ដ Rolls-Royce ដែលមានតម្លៃខ្ពស់កប់ព ពកនោះវិញ គេឃើញមាន តែតារាស្រី៤ដួងប៉ុណ្ណោះ ដែលកំពុងជិះរ ថយន្ដទំនើប លំដាប់សេដ្ឋីនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. អ្នកនាងស្រីតូច ចំណាន ៖ ភរិយាលោកឧកញ៉ាមហាសេដ្ឋី គិត ម៉េង រូបនេះ បានជិះ រថយន្ដ Rolls-Royce ប៉ុន្ដែអតីតពិធីការិនីនិងតារា សម្ដែងរូបនេះ ប្រើប្រាស់រថយន្ដជាច្រើន គ្រឿងទៀតឆ្លាស់គ្នា ដូចជា Lexus LX570 , BMW និង Mercedes ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីត្បិតតែជិះ រថយន្ដ១គ្រឿង តម្លៃដល់ទៅកន្លះលានដុល្លារ មែន តែអ្នកនាងចំណាន ពេលខ្លះមិនសូវ លេងគ្រឿងអលង្ការ មាស ពេជ្រ ជ្រែកខ្លួនឡើយ។ ស្រីតូច ចំណាន បានរួមរស់ជា មួយ លោកឧកញ៉ា គិត ម៉េង ជាច្រើនឆ្នាំ រហូតដល់មានកូន ៤នាក់ (ស្រី២) ទើបអ្នកនាងរៀបការ ជាមួយសេដ្ឋីរូបនេះ កាលពីថ្ងៃទី២០ ​ខែមីនា ឆ្នាំ២០១៥ ហើយពេលនេះអ្នកនាងមិនទាន់ពពោះកូនទី៥ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. លី យ៉ាណា ៖ ភរិយាលោកឧកញ៉ាហុង ពីវ រូបនេះ ក៏ជិះរថយន្ដ Rolls-Royce ដែរ ប៉ុន្តែនាងមាន រថយន្ដទំនើបជាច្រើនគ្រឿង ទៀត។ លី យ៉ាណា ជាអតីតម្ចាស់ ជ័យលាភីលេខ២ ក្នុងកម្មវិធី “Super Model” របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ កាលពីឆ្នាំ ២០១១។

ក្រោយភ្ជាប់ស្នេហ៍ជា មួយលោកឧកញ៉ាហុង ពីវ អ្នកនាងយ៉ាណា រស់នៅ ជាសេដ្ឋិនីលើគំនរ ទ្រព្យមហា សាល ហើយទទួលបានចំណង ដៃកូនស្រីម្នាក់ យ៉ាងស្រស់ស្អាត។

៣. ទេព បូព្រឹក្ស ៖ អតីតតារា ចម្រៀងរស្មីស្ទឹងសង្កែ, TV Production និងហង្សមាស រូបនេះ បានយំខ្សឹបខ្សួលអួលដើមក នៅពេលដែល ប្រុសស្នេហ៍ងួន ចាន់ដេវីត បានហុចកូនសោរ រថយន្ដទំនើប Rolls-Royce Ghost ដែលមានតម្លៃប្រមាណ ៣១៥,០០០ដុល្លារ ក្នុងថ្ងៃខួបចំណង ស្នេហ៍៤ឆ្នាំ កាលពីពេលថ្មីៗនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បូព្រឹក្ស និយាយផង ជូតទឹកភ្នែកផងថា នាងធ្លាប់មានក្ដីស្រម៉ៃចង់ ជិះរថយន្ដនេះ ហើយបើមិន អាចមា នដូចគេ សូម្បីតែជិះ ១ពេល ក៏អស់ចិត្តដែរ។ ប៉ុន្ដែពេលនេះ ដេវីត ធ្វើឲ្យនាង សម្រេចក្ដីស្រម៉ៃនេះហើយ ខណៈដែល នាងបានសួរទៅ ដេវីត ថា ពេលណាទើបរៀបការ នោះ ម្ចាស់បទ​”រាំញីកែងជើង” មិនហ៊ាន កំណត់ថ្ងៃការឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែមហាជន កត់សម្គាល់ថា ទាំងបូព្រឹក្ស និងដេវីត តាំងពីចេញពី ហង្សមាស មក​មិនសូវមាន សកម្មភាពសិល្បៈដូចមុនទេ តែពេលនេះ ពួកគេបែ រជាសម្បូរលុយ ដុល្លារ ជិះរថយន្ដ លំដាប់ សេដ្ឋីផ្អើល មេឃតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រថយន្ដRolls-Royce ជារថយន្ដប្រណីត ដែលមានជាច្រើនម៉ាក នៅលើពិភពលោក ហើយ រថយន្ដនេះត្រូវបានបែង ចែ កជាច្រើនស៊េរី ដូចជា Rolls-Royce Phantom, Rolls-Royce Dawn, Rolls-Royce Collinan, Rolls-Royce Wraith និង Rolls-Royce Ghost ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម រថយន្ដ Rolls-Royce ខាងលើ គឺមានតែ ​Rollls-Royce Ghost ទេ ដែលមាន តម្លៃធូរថ្លៃជាង គេ គឺស៊េរីឆ្នាំ ២០២០ ត្រូវបានគេដា ក់លក់ នៅ សហរដ្ឋអាមេរិក តម្លៃ៣១៥០០០ដុល្លារ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment