វៀតណាមប្រើច្បាប់អន្តរជាតិ និងប្រវត្តិសាស្ត្រតតាំង ជាមួយចិន ដោយ អះអាងថា ខ្លួនមានមូលដ្ឋានច្បាប់អន្តរជាតិ និងទីតាំងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ក្នុងការបញ្ជា ក់ថា ដែនកោះធំៗ ចំនួ នពីរ និងទីតាំងផ្ទៃសមុទ្រមួយចំនួនទៀត នៅសមុទ្រចិនខាងត្បូង គឺជាកម្មសិទ្ធិរបស់វៀត ណាម តាំងពីដូ នតាមក ។ ដូចនេះ វៀតណាមដាច់ខាតត្រូវតែ យកដែ នកោះ ធំៗចំនួនពីរដែលចិន ចង់រំ លោ ភ យកទាល់តែបាន ទោះប្រើមធ្យោបាយអ្វីក៏ដោយ។
នៅក្នុងសន្និសីទសារព័ត៌មា នមួយ កាលពីថ្ងៃទី ១៦ ខែកក្កដា លោក ស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងបរទេសវៀតណាម បានថ្លែងសំ ដៅទៅប្រាប់ទីក្រុងប៉េ កាំងថា បើផ្អែកលើច្បាប់អន្តរជាតិ និងទីតាំងប្រវត្តិសាស្ត្រ កោះស្ព្រាតលី និង ប៉ារ៉ា សែល គឺជាកម្មសិទ្ធិរបស់ វៀតណាម ។ នេះបើតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNA ។
អ្នកនាំពាក្យក្រសួងបរទេសវៀត ណាមរូបនេះ ក៏បានអំពា វនាវឱ្យគ្រប់ប្រទេសទាំង អស់ គោរព និងអនុវត្តឱ្យបានពេញលេញខ្លឹ មសារច្បាប់អន្តរជាតិ នានា រួមទាំងច្បាប់សមុទ្ររបស់ អង្គការ សហប្រជាជា តិឆ្នាំ ១៩៨២ ។
ក្រសួងការបរទេសវៀត ណាម ក៏បានហៅសមយុទ្ធចិន នៅក្នុងសមុទ្រចិនខាងត្បូងកា ល ពីកន្លងទៅថ្មីៗថា «ជាការបំពានដែនអធិ បតេយ្យវៀត ណាមធ្ង ន់ ធ្ងរ » ហើយអាចជះ ឥទ្ធិពលអាក្រក់លើ ទំនាក់ ទំនងរដ្ឋាភិបាលក្រុងប៉េកាំងជាមួយ អាស៊ាន។ នេះបើតាមការចុះ ផ្សាយរបស់ ទីភ្នាក់ងា រព័ត៌មាន Reuters ដោយដកស្រង់កំណត់ទូតវៀតណា មផ្ញើទៅភាគីចិន។
ការទាមទាររបស់វៀតណា ម គឺផ្អែកលើអនុសញ្ញាអង្គការ សហប្រជា ជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ។ ទាក់ទិនបញ្ហានេះ ក្រសួងការបរទេសវៀ តណាម សង្កត់ធ្ងន់ថា រាល់ សកម្មភា ពនានា ក្នុងតំបន់សមុទ្រវៀតណាមនេះ ត្រូវតែទ ទួលកា រអនុញ្ញាតពី ភាគីវៀតណាម ដូចមា នចែងក្នុងអនុសញ្ញា UN។
មែនទែនទៅ រដ្ឋាភិបា លក្រុងហាណូយ គឺជា ប្រទេសទាមទារដែ លហ៊ាន រិះគ ន់ចិ នខ្លាំងៗ ដោយពួ កគេមើលឃើញថា ចិនបន្តពង្រីកដែនឥទ្ធិ ពលខ្លាំងជ្រុលក្នុងសមុទ្រចិនខាងត្បូង ហើ យបំ ពានព្រំដែ នដែលមានចែងក្នុងច្បាប់សមុទ្រ អន្តរជាតិ។
ដោយផ្អែកលើយុត្តាធិ ការប្រវត្តិសាស្ត្រ ចិនទាមទារជាង៨០ភាគរយនៃ សមុទ្រនេះ។ ក្រៅពីវៀត ណាម ប្រជាជាតិផ្សេងទៀតដែលទាមទារចំណែកពួកគេក្នុ ងសមុទ្រចិនខាង ត្បូង គឺមានដូចជា ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់។
ដោយឡែក សហរដ្ឋអាមេរិកវិញដែលពុំមែនជាប្រទេ សជម្លោះក្នុងសមុទ្រចិនខា ងត្បូង បានបង្ហាញកង្វល់ពាក់ព័ន្ធនឹងសកម្មភាពយោធារបស់ចិនលើកនេះដែរ។ ក្រសួង ការពារជាតិអាមេរិក បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖«ការរៀបចំសមយុទ្ធយោ ធាក្នុងដែន ដីជម្លោះក្នុងសមុទ្រចិន ខាងត្បូង គឺប៉ះពាល់ដល់កិច្ចប្រឹងប្រែងក្នុងគោលដៅបន្ធូរបន្ ថយភាព តានតឹងនិ ងរក្សាស្ថិរភាព(តំបន់)»។
កន្លងទៅ អាមេរិក បានចោទចិន ថា ធ្វើយោធូបនីយកម្មក្នុង សមុទ្រចិន ខាងត្បូង ហើយព្យាយាមសម្ញែងសាច់ដុំដើម្បីសម្លុតប្រទេសជិតខាងខ្លួនក្នុងតំប ន់អាស៊ីអាគ្នេយ៍ដែលហ៊ានទាញយកធនធានធម្មជាតិក្នុងសមុទ្រនេះ។
សមុទ្រចិនខាងត្បូងដែលជាតំ បន់សម្បូរដ៏ធ នធានធម្មជាតិនិងផ្លូវទឹកពាណិជ្ជកម្មដ៏មមាញឹក គឺជាអាទិភាពយុទ្ធសាស្ត្រគោលមួយសម្រាប់ ចិន។ តាំងពីដើមឆ្នាំ២០១៥មក ចិន បានសាងស ង់កោះ សិប្បនិម្មិតចំនួន៧ក្នុងប្រជុំកោះ Spratly និងធ្វើទំនើ បកម្មលើកង ទ័ពជើងទឹករប ស់យោធា ដែលផ្ដោតសំខាន់លើការពង្រឹងវត្តមានខ្លួនក្នុងតំបន់ជម្លោះនេះ។
ក្រៅពីចិន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមដែ លទាមទា រដែនអ ធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង ឥណ្ឌូណេស៊ីដែលពុំមែនជាប្រទេសទាមទារ ក៏មានជម្លោះ ដាច់ដោយឡែកជាមួ យប៉េកាំង ជុំវិញផ្នែកនៃតំបន់សេដ្ឋកិច្ចផ្ដាច់ មុខរបស់ខ្លួន (EEZ) ។ រឿងដែល ប៉ះពាល់ប្រ យោជន៍រដ្ឋាភិបាលហ្សាកា រតានៅត្រង់ចំណុចថា ចិនទាមទារទឹកដីតា មបន្ ទាត់៩ឆ្នូត(Nine-dash line) ដែលយកជាកម្មសិទ្ធិដែនទឹកស្ទើរទាំងស្រុងក្នុងតំបន់សមុទ្រចិន ខាងត្បូងរាប់ទាំងផ្នែកនៃ EEZ របស់ឥណ្ឌូណេស៊ី៕