ទឹកចិត្តម្តាយ! ម្តាយតារាចម្រៀងរ៉េប ងួន ចាន់ដេវីត ដាក់មួយឃ្លាទៅកាន់ អ្នករិះគន់ អានហើយគួរយល់…

ភ្នំពេញ៖ ដូចដែលបងប្អូនជាច្រើនបានដឹងហើយថា កាលពីពេលថ្មីៗនេះ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ដែលមានឈ្មោះល្បីល្បាញ និងមានអ្នកគាំទ្រយ៉ាងច្រើននោះ បានទិញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ROLLS ROYCE GHOST យ៉ាងថ្មីស្រឡាង ជូនតារាច ម្រៀងទេព បូព្រឹក្ស ធ្វើឲ្យហ្វេនៗ និងមហាជន អ្នកគាំទ្រ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះថាតំលៃឡានមួយគ្រឿងមិនថោកនោះទេ។

បន្ទាប់ពីបានជូនកាដូជូនគូស្នេហ៍រួចហើយ ក៏មានអ្នកខ្លះមានការមិនពេញចិត្ត រិះគន់ ពីមាត់ទៅមាត់មួយ តាមរយៈការចូលមកខមិន ធ្វើឲ្យដាក់ចិត្តបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំដើរលើផ្លូវនេះយូរហើយពាក្យស្អីដែលខ្ញុំមិនធ្លាប់ជួប? ហើយត្រឹមពាក្យសម្តីឥតប្រយោជន៍ប៉ុន្មានម៉ាត់ចង់អោយខ្ញុំបាក់ទឹកចិត្ត? សុំទោសអែបគៀនតិចទៅ ហាសហាស ខ្ញុំគិត ថាហ្វេនខ្ញុំមានមោទកភាពណាស់

រីករាយណាស់នូវលទ្ធផលដែលខ្ញុំបានទទួល ចឹងបានគេតែងតែនិយាយប្រាប់ខ្ញុំថាមនុស្សស្រលាញ់យើងគេអបអរ ដល់អ្នកស្អប់យើងគឺគេខំប្រឹងជាន់យើងទាំងបេះដូងគេកំពុងខ្ទិចខ្ទាំ ។ ហើយម្យ៉ាងទៀតបើអ្នកស្អប់ខ្ញុំក៏មិនចាំបាច់អីមករវល់នឹងខ្ញុំទេ ព្រោះខ្ញុំក៏មិនដែលបានគិតពីអ្នក តែបើអ្នកស្រលាញ់ចូលមកនេះជប់លៀង ។ Tep Boprek ជិះទៅអូនកុំខ្វល់ចាំបងទុកលុយអោយចាក់សាំង និង ហូបបាយព្រឹក ហាសហាស”។

ដោយឃើញគេរិះគន់លើកូនប្រុស លើបណ្តាញសង្គមពេញៗមាត់ ទាំងដែលទាំងនោះគឺជាលុយរបស់គេសោះ ក៏មានមនុស្សមួយចំនួនមាត់មិនល្អ ចិត្តមិនល្អ ចេញមកធ្វើការវែកញែកពេញបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យម្តាយតារាប្រុសរូបនេះ ចេញមកបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា “ម៉ែមិនអាចហាមឃាត់មាត់អ្នកដ៏ទៃមិនអោយនិយាយនិងវិភាគជីវិតរបស់ពួកយើងទេ តែម៉ែអាចហាមចិត្តខ្លួនឯងមិនអោយខឹងក្រោធនូវអ្វីដែលបានលឺ។ ម៉ែមានមោទនៈភាពដែលមានកូនប្រុសដ៏ល្អបំផុត ម៉ែរង់ចាំកូន ត្រឡប់មកវិញជាមួយនិងកត្តិយសនិងសេចក្តីល្អដែលជូនកាលអ្នកដែលចង់ធ្វើគ្មានឨកាស់និងធ្វើ។ ពួកយើងទាំងអស់គ្នារង់ចាំកូន”។

Related posts

Leave a Comment