ស្រីអូន ប្រាប់ថា “គាត់ពិការតាំងពីតូច ត្រូវម្ដាយឪពុកបោះបង់ចោល គាត់មិនសូវបានហូបម្ហូបឆ្ងាញ់ៗទេ លុះត្រាតែមានសប្បុរសជនធ្វើម្ហូបឆ្ងាញ់ឲ្យគាត់ហូប គាត់មិនដែលមើលឃើញពិភពលោកមួយនេះទេ តែគាត់ពូកែណាស់ ប្រលងបាក់ឌុបជាប់” (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញ ស្រីអូន បានយកអំណោយទៅ ជូនកុមារកំព្រា និងពិកា នៅ មណ្ឌលកុមារកំព្រាបុរីទី1 និង ទី2 ខេត្តបាត់ដំបង។ ស្រីអូនបានបញ្ជាក់បន្ថែមនៅក្នុងហ្វេសប៊ុករបស់គាត់ថា ៖ “បញ្ចុកបាយអ្នកពិកា ឃេីញគាត់ហូបដោយមានក្ដីសុខ ព្រោះឆ្ងាញ់ខ្លាំងណាស់ តែយេីងខ្លោចចិត្តទៅវិញ។

អ្នកខ្លះមិនអាចញុំាបាយខ្លួនឯងបានទេ ក្មេងខ្លះត្រូវគេងមួយជីវិត ក្រោមមេឃតែមួយ តែវាសនាខុសគ្នា ហឹម ពួកគាត់ពិកាតាំងពីកំណេីត ត្រូវម្ដាយឪពុកបោះបង់ចោលតាំងពីតូច បានមណ្ឌលយកមកចិញ្ចឹម ប៉ុន្ដែរឿងដែលអស្ចារ្យបំផុតគឺ ក្មួយប្រុសដែលពិកាភ្នែកគាត់ប្រលងបាក់ឌុបជាប់ រៀនពូកែណាស់ យកអំណោយមកជូនក្មួយៗ ដេីម្បីដោះស្រាយបញ្ហា ដែលកំពុងខ្វះខាត នៅមណ្ឌលកុមារកំព្រាបុរីទី1 និង ទី2 ខេត្តបាត់ដំបង សង្ឃឹមថាហ្នឹងមានសប្បុរសជនជាច្រេីនទៅជួយក្មួយៗដែរ លេខម្ចាស់មណ្ឌលប្រកាស់នៅចុងវីដេអូចា”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ ស្រីអូន បានបង្ហោះរូបភាពប៉ុន្មានសន្លឹកទៀត​ពីប្អូនប្រុសពិកាម្នាក់ ព្រមទាំងរៀបរាប់ទាំងអារម្មណ៍ រំជួលចិត្តថា ៖

“គាត់មិនដែលងូតទឹកទេ ព្រោះងូតទឹកហើយគាត់ហ្នឹងឈឺ គាត់ពិការតាំងពីតូច ត្រូវម្ដាយឪពុកបោះបង់ចោល គាត់មិនសូវបានហូបម្ហូបឆ្ងាញ់ៗទេ លុះត្រាតែមានសប្បុរសជនធ្វេីម្ហូបឆ្ងាញ់អោយគាត់ហូប គាត់មិនដែលមេីលឃេីញពិភពលោកមួយនេះទេ តែគាត់ពូកែណាស់ប្រលងបាក់ឌុបជាប់ សូមសប្បុរសជនជួយមណ្ឌលផងដើម្បីជួយជនពិកា និងក្មេងកំព្រា លេខប្រធានមណ្ឌល 012 793029″៕

Related posts

Leave a Comment