រូបថតប៉ុន្មានសន្លឹករបស់បុរសម្នាក់ដែលបានជួយក្មេងចេញពីអគ្គិភ័យ រួចបីចូលឡានពេទ្យ បានធ្វេីឱ្យអ្នកបណ្ដាញសង្គមកោតសរសេីរគ្រប់ៗគ្នាពីការលះបង់ និងចេះជួយគ្នាក្នុងពេលមានអាសន្ន។
យ៉ាងណាមិញឯកឧត្តម ហ៊ុន ជា ក៏បានបញ្ចេញមតិផងដែរថា “អ្វីដែលគាត់បានជួយក្មេងស្រីតូចនៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទុះធុងហ្គាសគឺចេញពីចិត្តពិតៗខ្ញុំស្គាល់គាត់តាំងពីតូច គឺគាត់តែងតែចេះជួយអ្នកជិតខាងនិងអ្នកដ៏ទៃជានិច្ច
តែគាត់ធ្លាប់ប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំពាក់សំលៀកបំពាក់ នគរបាលជាតិ 🇰🇭 គាត់ថាចង់ចូលបំរើជាតិដែរ តែគាត់ថាគ្មានឱកាសនិងសមត្ថភាពចូលទេ ឪ អើយ
( គាត់ហៅខ្ញុំថា ឪ ) បើអាចជួយគាត់អោយបានចូលបំរើជាតិគឺល្អ មនុស្សក្លាហាន ហ៊ានប្រថុយជីវិតជួយមនុស្សជាតិ ចឹង បាទ នេះជាការគិតរបស់ខ្ញុំ បាទទេ ❤️🇰🇭❤️🕊 ដូចធ្លាប់មានហេតុការណ៍ភ្លើងឆេះនៅប្រទេស បារាំង ប៉ុន្មានឆ្នាំមុនចឹង ❤️👍🏻👍🏻👍🏻 🙏🏻
ខ្ញុំសូមរួមថវិការ ២០០០០០០ ៛ ជូនដល់គ្រួសារសពផងដែរតាមរយៈ ប្អូនប្រុស ខ្លាង អ្នកដែលបានចូលទៅជួយ 🙏🏻🙏🏻🙏🏻❤️🇰🇭❤️🕊”