ពេលមានរឿងទើបដឹង ! អាជ្ញាធរសម្រេចបិទការដ្ឋានអគារខុនដូ៩៩៩ ដែលគ្មានច្បាប់អនុញ្ញាត និង ឃាត់ខ្លួនបុរស ២នាក់…(មានវីដេអូ)

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទការដ្ឋានអគារខុនដូ៩៩៩ ដែលគ្មានច្បាប់អនុញ្ញាតនិង ឃាត់ខ្លួនវិស្វករម្នាក់និងអ្នកគ្រប់គ្រងសំណង់ម្នាក់ ក្រោយមានករណីធ្លា.ក់ដែកចំបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលអោយរ.ង.របួ.ស.ធ្ង.ន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ នៅចំណុចការដ្ឋានសំណង់ខុនដូរ៩៩៩,សង្កាត់ទំនប់ទឹក,ខណ្ឌបឹងកេងកង។ ឃាត់.ខ្លួនជ.ន.ស.ង្ស័.យទាំង២នាក់៖
១-ឈ្មោះ(ម៉ីម៉ា រ៉ាឌី)ភេទប្រុស អាយុ៣០ឆ្នាំ,មុខរបរ៖ វិស្វករសំណង់(អ្នកគ្រប់គ្រង)
២-ឈ្មោះ(អ៊ុង សាវឿន)ភេទប្រុស អាយុ៤០ឆ្នាំ,មុខរបរ៖ មេការ(អ្នកគ្រប់គ្រង)

ចំណែកជ.ន.រ.ងគ្រោះមាន(ឈិត សុភាព)ភេទប្រុស,អាយុ៦១ឆ្នាំ,មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣F,ផ្លូវជាតិលេខ២,សង្កាត់ចាក់អង្រែក្រោម,ខណ្ឌមានជ័យ,រាជធានីភ្នំពេញ មុខរបរ៖ អនុប្រធានភូមិទួលរកា១។ នៅមុនពេលកើ.តហេ.តុជ.ន.រ.ង.គ្រោះបានជិះម៉ូតូម៉ាកអ៊ែរប្លេក ពណ៍ខ្មៅលាយទឹកក្រូច,ពាក់ស្លាកលេខ(ភ្នំពេញ1AP-3136) ដឹកពូកចេញម្ដុំចំការដូងគោលបំណងយកទៅឲ្យគេនៅម្ដុំអង់តែនទួលគោកពេលជ.ន.រ.ង.គ្រោះជិះម៉ូតូមកដល់ កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានខ្យល់បក់ខ្លាំង ក៏មានធ្លាក់ដែកទីបជ្រុងចំនួន ០១ ដើម ប្រវែង ២,៨០ម៉ែត្រ ធ្លាក់ពីលើ ជាន់ទី១៩ អាគារខុនដូរយីហោ ៩៩៩ ដែលកំពុងសាងសង់មានកំពស់២២ជាន់ធ្លា.ក់ត្រូវចំក្បាលជ.ន.រ.ង.គ្រោះដែលមានសុវត្ថិភាពកំពុងជិះម៉ូតូបណ្ដាលឲ្យបែកមួកសុវត្ថិភាពនិងក្បា.លហូរឈា.មផ្នែកខាងស្ដាំ ខណៈនោះសមត្ថកិច្ចល្បាតទៅដល់បានឃាត់ជ.ន.ស.ង្ស័.យដែលជាអ្នកគ្រប់គ្រងការដ្ឋានសំណង់ខាងលើដើម្បីធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្ដង។

បច្ចុប្បន្ន ជ.ន.ស.ង្ស័.យ.រួមនិងវត្ថុតាងត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដនិងចាត់ការតាមនីតិវិធីច្បាប់។សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីមានករណីនេះកើតឡើងគេសង្កេតឃើញមានវត្តមានរបស់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែង។ ជាលទ្ធផលទីតាំងសំណង់ខុនដូ៩៩៩នេះគឺគ្មានលិខិតអនុញ្ញាតសាងសង់នោះទេជារបស់ឈ្មោះ ទាវ ធីតា ហើយការធ្លាក់ដែកត្រូវចំអ្នកដំណើរនេះគឺគ្មានកម្មករគ្មានជាងនៅធ្វើការនោះទេ។ដូច្នេះហើយលោក មាន ចាន់យ៉ាដា បានសម្រេចធ្វើការបិទការដ្ឋានសំណង់នេះទាំងស្រុងនិងហាមដាច់ខាតមិនឲ្យមានកម្មករស្នាក់នៅក្នុងការដ្ឋាននោះទេ រង់ចាំមានលិខិតអនុញ្ញាតទើបអាចបន្តសាងសង់បាន៕

Related posts

Leave a Comment